ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុងវ៉ាស៊ីនតោន​ត្រៀម​ខ្លួន​ចំពោះ​ការថ្លែង​សុន្ទរកថា​ដ៏​ចម្រូងចម្រាស​របស់​លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​​ចំពោះ​មុខ​សភា​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភាព​ល្អក់​កករ​ដែល​កើន​ឡើង​ចំពោះ​ទំនាក់​ទំនង រវាង​រដ្ឋបាល​លោក​អូបាម៉ា និង​មេដឹកនាំ​អ៊ីស្រាអែល​ Benjamin Netanyahu ​នឹង​ត្រូវគេ​មើល ឃើញ​នៅ​សប្តាហ៍​នេះ គ្រាដែល​លោក​នាយក​រដ្ឋមន្រ្តី​មក​ទស្សនកិច្ច​រដ្ឋធានី​Washington ដើម្បី​ថ្លែង​សុន្ទរកថា នៅ​ចំពោះ​មុខ​កិច្ចប្រជុំ​ចំរុះ​មួយ​របស់​សភា​អាមេរិក។ លោក Michael Bowman នៃ​VOA រាយការណ៍​ពី​រដ្ឋធានី Washingtonនេះ​ថា  លោក Netanyahu នឹង​រិះគន់​អនុសញ្ញា​ដ៏​មាន​សក្តានុពល​មួយ ស្តីអំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ នៅ​ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​មួយ ដែល​រៀបចំ​ឡើង​ដោយ​លោក​ប្រធាន​រដ្ឋសភា​John Boehner ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ជាមួយ​សេតវិមាន ដែល​បាន​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស​នៅ​ក្រុងវ៉ាស៊ីនតោន​និង​ក្រុង​យ៉េរូសាឡឹម។ អ្នកស្រី លី ម៉ូរីវ៉ាន់ សូម​ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG