ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល សហជីព​ និង​​គណបក្ស​ប្រឆាំង​​គោរព​វិញ្ញាណ​ក្ខន្ធសព​ លោក​ ចាន់ សុវ៉េត​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ សកម្មជន​សិទ្ធិ​មនុស្ស ក្រុម​អង្គការ​សង្គម​ស៊ីវិល មេដឹកនាំ​សហជីព និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​រួម​ពិធីបុណ្យ​សព​លោក ចាន់ សាវ៉េត អ្នក​ស៊ើប​អង្កេត​ខាង​សទ្ធិ​មនុស្សដ៏​ឆ្នើម​ម្នាក់ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ ដោយ​សារជំងឺ​គាំង​បេះ​ដូង ក្នុង​ជន្មាយុ ៥១ឆ្នាំ។ លោក ចាន់ សាវ៉េត បាន​ស៊ើប​អង្កេត​លើ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ១៩៩៦​ឲ្យ​អង្គការ​លីកា​ដូ។ សព​លោក​ ចាន់ សុវ៉េត​ សកម្មជន​សិទ្ធិ​មនុស្ស​ដ៏លេច​ធ្លោមួយ បាន​តម្កល់​ទុក​នៅ​វត្ត​គល់​ទទឹង​ ស្ថិត​នៅ​ភូមិ​ កោះក្របី​ សង្កាត់​ព្រែក​ថ្មី​ ខ័ណ្ឌ​ច្បារអំពៅ៕

XS
SM
MD
LG