ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry រិះគន់​ខ្លាំងៗ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តំបន់​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន


លោក​រដ្ឋមន្ត្រី​ការ​បរទេស John Kerry ថ្លែង​សន្ទរកថា​ទៅកាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេសស្វីស កាល​ពីថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៥។ ​
លោក​រដ្ឋមន្ត្រី​ការ​បរទេស John Kerry ថ្លែង​សន្ទរកថា​ទៅកាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេសស្វីស កាល​ពីថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៥។ ​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ស.រ.អា. ​John Kerry​ ថ្លែង​ថា​ បុរស​ ស្ត្រី ​និង​កូនក្មេង​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​សម្លាប់​ ធ្វើ​ទារុណកម្ម និង​រំលោភ​ផ្លូវ​ភេទ។

លោក​ Kerry​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ​ដែល​នៅ​ទី​នោះ​លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។​ កាល​ពី​មុន​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​រុស្ស៊ី​បាន​ថ្លែង​ប្រាប់​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ អ.ស.ប.​ថា​ មាន​ការ​ជឿនលឿន​ទៅមុខ​ពាក់​ព័ន្ធ​និង​បទ​ឈប់​បាញ់គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កៀវ ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​ក្រុម​ដែល​លោក​ហៅថា ​«ពួក​និយម​ជ្រុល» នោះ។

ស.រ.អា.​ ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​កំពុង​តែ​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ទីក្រុង​មូស្គូ​ ចំពោះ​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​នៅ​ទីនោះ លោក​ប្រធានាធិបតី ​Petro Proshenko ​បាន​និយាយ​ថា ក្រុម​បំបែក​រដ្ឋ​ដែល​គាំ​ទ្រ​ដោយ​ប្រទេស​រុស្ស៊ី បន្ត​បំពាន​លើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់។

ការិយាល័យ ​អ.ស.ប.​ ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ មនុស្ស​ចំនួន​ជាង​៦​ពាន់​នាក់​បាន​ស្លាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៤ ​មក ​«ទោះ​ជា​មាន​បទ​ឈប់​បាញ់ជា​បន្ត​បន្ទាប់​ក៏​ដោយ‍»៕

XS
SM
MD
LG