លោកបានសង្កេតឃើញថា នៅពេលដែលករណីមិនប្រក្រតីណាមួយកើតឡើងដោយមានពាក់ព័ន្ធនឹងអ្នកមានអំណាចនិងទ្រព្យធន ការអនុវត្តនិងពង្រឹងច្បាប់បទបញ្ញត្តិទាំងនោះហាក់យឺតយ៉ាវ ដោយសារតែការខ្វះ«ឆន្ទៈនយោបាយ»។
សហគមន៍ខ្មែរនៅទីក្រុងឈីកាហ្គូ (Chicago) រដ្ឋអ៊ីល្លីណយ សហរដ្ឋអាមេរិក បានប្រើប្រាស់ថ្ងៃនេះដើម្បីជាឱកាសរំឭកវិញ្ញាណក្ខន្ធនិងផ្តល់កិត្តិយសដល់ជនរងគ្រោះនិងអប់រំដល់មនុស្សជំនាន់ក្រោយ ជាពិសេសដើម្បីបង្កើនសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់សហគមន៍ខ្មែរអាមេរិកាំងនៅក្នុងការផ្សះផ្សារនិងស្ថាបនាសហគមន៍ឱ្យកាន់តែរឹងមាំ
តាមរយៈពិព័រណ៍ ‘Angkor Complex’ អ្នករៀបចំពិព័រណ៍នេះបានផ្តល់តម្លៃលើមេរៀនដែលកម្ពុជាអាចចែករំលែកបានដល់ពិភពលោក ខណៈនិស្សិតខ្មែរអាមេរិកាំងនិងពលរដ្ឋអាមេរិកាំង បានបង្ហាញមោទនភាព និងក្តីរំភើបដែលពួកគេទទួលបាននូវទស្សនីយភាពដ៏ប្រណិត និងស្រូបយកនូវចំណេះដឹងអំពីប្រវត្តិសាស្ត្រដ៏ជូរចត់និងសិល្បៈដែលបង្កប់ន័យអំពីកម្ពុជា។