បើតាមការស្ទង់មតិថ្មីមួយថាការយកព័ត៌មាននៅក្នុងប្រទេសចិនចាប់តាំងពីការរាតត្បាតសាកលនៃជំងឺកូវីដល្អប្រសើរជាងមុន ប៉ុន្តែក្រុមអ្នកកាសែតបរទេសនៅតែប្រឈមនឹងបញ្ហាទិដ្ឋាការ ការតាមឃ្លាំមើលនិងការយាយី។
លោក Oleh Kiper អភិបាលតំបន់ Odesa បាននិយាយនៅលើតេឡេក្រាមថា ការវាយប្រ ហារតាមអាកាសបានធ្វើឱ្យខូចខាតអគារឃ្លាំងនិងម៉ាស៊ីនកសិកម្មនិងសម្ភារៈផ្សេងៗទៀត។
លោក Haliva គឺជាមន្ត្រីជាន់ខ្ពស់ដំបូងបង្អស់ដែលចុះចេញពីតំណែងពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់នេះ។
គណៈវិនិច្ឆ័យដែលមានសមាជិក១២រូបត្រូវបានជ្រើសរើសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកាត់ក្តីនៅក្នុងសវនការក្រុងញូវយ៉ក ស្តីពីសំណុំរឿងសូកលុយបំបិតមាត់របស់ លោក Donald Trump ដែលជាសំណុំរឿងព្រហ្មទណ្ឌលើកទី១ប្រឆាំងនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប។
ទីតាំងមូលដ្ឋានយោធា ៣ ក្នុងចំណោម ៤ ដែលយោធាអាមេរិកត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ គឺបែរមុខទៅទិសខាងជើងឆ្ពោះទៅរកកោះតៃវ៉ាន់ និងមួយទៀតស្ថិតនៅជិតកោះស្ព្រាតលីក្នុងសមុទ្រចិនខាងត្បូង ដែលជាទីតាំងដែលមានភាពតានតឹងជាញឹកញាប់។
ក្រោយជំនួបជាមួយលោក Xi កាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីប៉េកាំង លោក Scholz បានបង្ហោះសារលើបណ្តាញសង្គម X ថា៖ «ចិនមានទឹកមាត់ប្រៃក្នុងប្រទេសរុស្ស៊ី ដូចនេះហើយបានជាខ្ញុំស្នើដល់ប្រធានាធិបតីចិនលោក Xi ឱ្យប្រើប្រាស់ឥទ្ធិពលដែលខ្លួនមានចំពោះរុស្ស៊ី ដើម្បីឱ្យលោក Putin នៅទីបំផុត បញ្ចប់សង្គ្រាមដ៏ព្រៃផ្សៃមួយនេះ» ។
អភិបាលក្រុង Chernihiv លោក Oleksandr Lomako និយាយលើតេឡេក្រាមថា មនុស្សយ៉ាងតិច ៨ នាក់បានស្លាប់និង ១៨ នាក់ផ្សេងទៀតរងរបួស។
បាតុភូតអែលនីញ៉ូ «ត្រូវគេរំពឹងថានឹងធ្វើឱ្យធាតុអាកាសក្ដៅខ្លាំងនេះកាន់តែក្ដៅថែមទៀត និងស្ថានភាពអាកាសធាតុផ្សេងទៀតដូចជារលកកម្ដៅ ទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរជាងមុន»។
ពុំមានរបាយការណ៍ស្តីពីការខូចខាត ឬរងរបួសពីបំណែកដ្រូនដែលត្រូវបាញ់ធ្លាក់នោះឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃទី៨ ខែមេសា បានប្រកាសពីការផ្តល់ប្រាក់ចំនួន៦,៦ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិក semiconductor ដ៏ល្បីមួយរបស់កោះតៃវ៉ាន់។
កីឡាករប្រដាល់សេរីខ្មែរម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ាប៉ែកខាងត្បូង បានជំរុញចិត្តកីឡាករប្រដាល់ជំនាន់ក្រោយ ដោយការតាំងចិត្តខ្ពស់។ អ្នកនាង Genia Dulot បានសម្ភាសន៍លោក អ៊ុំ រី នៅក្លឹបប្រដាល់គុនខ្មែររបស់លោក ហើយរាយការណ៍ឲ្យវីអូអេពីទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងបញ្ជូនសារយ៉ាងច្បាស់មួយទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា ឱ្យត្រូវបញ្ឈប់សកម្មភាពគគ្លើន។
លោកប្រធានាធិបតី Biden ជួបជាមួយមេដឹកនាំជប៉ុននិងហ្វីលីពីននៅសេតវិមាន ខណៈមន្ត្រីជាន់ខ្ពស់ចិនមួយរូបបានទៅដល់ទីក្រុងព្យុងយ៉ាង។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ីសម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤៕
អស់រយៈពេលជាច្រើនខែបន្ទាប់ពីប្រទេសហ្វីលីពីនបានដកខ្លួនចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនមក សហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសហ្វីលីពីន។
លោក Biden បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនោះថា៖ «ការប្តេជ្ញាចិត្តផ្នែកការពាររបស់សហរដ្ឋអាមេរិកចំពោះប្រទេសជប៉ុននិងប្រទេសហ្វីលីពីនគឺរឹងមាំមិនអាចបំបែកបាន»។
លោក Volodymyr Zelenskyy បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឱ្យផ្តល់ជំនួយយោធាឱ្យប្រទេសរបស់លោក ជាពិសេសប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីរុស្ស៊ីបានវាយប្រហារតាមអាកាសពេញមួយយប់ដែលយោធាអ៊ុយក្រែនថារុស្ស៊ីបានប្រើមីស៊ីល ៤២ គ្រាប់និងដ្រូន ៤០ គ្រឿងនៅក្នុងការវាយប្រហារនោះ។
ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយលោក Ma Ying-jeou អតីតប្រធានាធិបតីកោះតៃវ៉ាន់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានបិទបញ្ចប់ «ដំណើរសន្តិភាព» ១១ ថ្ងៃរបស់លោក Ma ដែលមានគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់និងប្រទេសចិន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា នឹងមិនមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សានោះឡើយ ក្រោយរយៈពេល៦ខែ នៃការវាយប្រហារដ៏ប្រល័យលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ តុលាកន្លងទៅ។
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា ច្បាប់ប្រឆាំងការរំលូតកូនគួរតែបន្ដសម្រេចដោយរដ្ឋនីមួយៗរៀងៗខ្លួន។ ជំហរនេះគឺផ្ទុយពីជំហររបស់អ្នកគាំទ្រលោកមួយចំនួនដែលចង់ឱ្យមានការហាមឃាត់ការរំលូតកូននៅទូទាំងប្រទេស។
ព័ត៌មានផ្សេងទៀត