ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ​ជំងឺ​ Zika រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស


ម្តាយ​ជាច្រើន​ដែល​កូន​មាន​ជំងឺ​ក្បាល​តូច​ជាង​សភាព​ធម្មតា (microcephaly) រង់ចាំ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ Oswaldo Cruz ក្នុង​ក្រុង Recife ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ម្តាយ​ជាច្រើន​ដែល​កូន​មាន​ជំងឺ​ក្បាល​តូច​ជាង​សភាព​ធម្មតា (microcephaly) រង់ចាំ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ Oswaldo Cruz ក្នុង​ក្រុង Recife ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។

ការ​ផ្ទុះ​មេរោគ​វីរុស​ជំងឺ​ Zika ចម្លង​ដោយ​សត្វ​មូស​នៅ​ក្នុង​ទ្វីប​អាមេរិក​មាន​ឡើង​នៅ​ពេល​ដែល​មនុស្ស​រាប់សែន​នាក់​បាន​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប្រេស៊ីល​នៅ​ពេល​បន្ទាប់​ក្នុង​ឆ្នាំ​នេះ​ដើម្បី​ទៅ​មើល​ការ​ប្រកួត​កីឡា​អូឡាំពិក ហើយ​ការណ៍​នេះ​អាច​ធ្វើ​ឱ្យ​ការ​ប្រកួត​កីឡា​អន្តរជាតិ​នេះ​ក្លាយ​ទៅ​ជា​កន្លែង​មួយ​សម្រាប់​ចម្លង​មេរោគ​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក​នៅ​ពេល​ភ្ញៀវ​ទាំង​នេះ​វិល​ត្រឡប់​ទៅ​ផ្ទះ​ពួក​គេ​វិញ។

លោកស្រី​វេជ្ជបណ្ឌិត Beth Bell នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង ​និង​ការ​បង្ការ​ជំងឺ​បាន​និយាយ​ប្រាប់​ VOA ថា «សម្រាប់​មនុស្ស​ភាគ​ច្រើន​ មេរោគ​វីរុស​ជំងឺ Zika មិន​មែន​ជា​បញ្ហា​ទេ។​ វា​អាច​នាំ​ឱ្យ​មាន​រោគសញ្ញា​ដូច​គ្រុន​ផ្តាសាយ​ ក៏​ប៉ុន្តែ​ជំងឺ​នេះ​ក៏​អាច​បណ្តាល​ឱ្យ​ទារក​កើត​មក​មាន​ក្បាល​តូច​ជាង​សភាព​ធម្មតា​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ microcephaly»។

មេរោគ​វីរុស​ជំងឺ Zika បាន​ត្រូវ​ភ្ជាប់​ជាមួយ​ករណី​៤ពាន់​ដែល​បាន​ត្រូវ​សង្ស័យ​ថា​ជា​ជំងឺ​ក្បាល​តូច​ជាង​សភាព​ធម្មតា (microcephaly) នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ដែល​ជា​ជំងឺមួយ​នាំ​ឱ្យ​ទារក​ទើប​នឹង​កើត​មាន​ក្បាល​តូច​ និង​ខួរ​ក្បាល​តូច​មិន​ធម្មតា។​ គ្មាន​ការ​ព្យាបាល​ជំងឺ​ក្បាល​តូច​ជាង​សភាព​ធម្មតា (microcephaly) នេះ​នៅ​ឡើយ​ទេ។​

អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា មេរោគ​វីរុស​ជំងឺ Zika អាច​រាលដាល​ឆាប់​រហ័ស​នៅ​ទូទាំង​ទ្វីប​អាមេរិក​ហើយ​អាច​មាន​ផល​ប៉ះពាល់​ដល់​មនុស្ស​បួន​លាន​នាក់។​

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​មេរោគ​វីរុសនេះ​បាន​រាល​ដាល​ឆាប់​រហ័ស​ទៅ​ជា​ការ​គំរាមកំហែង​ «នាំ​ឱ្យមាន​ការ​ភ្ញាក់ផ្អើល» ដល់​សុខភាព​សាធារណៈ៕

XS
SM
MD
LG