ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាលរដ្ឋ ​Wisconsin​ ស្វះស្វែង​រកការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ


រូបថតឯកសារ៖ លោក Scott Walker ថ្លែង​ក្នុង​សន្និសីទ​«សកម្មភាព​នយោបាយ​អភិរក្ស​និយម» (CPAC) នៅ National Harbor​ រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីខែ​កុម្ភៈ ឆ្នាំ២០១៥។
រូបថតឯកសារ៖ លោក Scott Walker ថ្លែង​ក្នុង​សន្និសីទ​«សកម្មភាព​នយោបាយ​អភិរក្ស​និយម» (CPAC) នៅ National Harbor​ រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីខែ​កុម្ភៈ ឆ្នាំ២០១៥។

លោក​ Scott Walker អភិបាល​រដ្ឋ Wisconsin កាល​ពី​ថ្ងៃ​ចន្ទ បាន​ចូល​រួម​ជាមួយ​បណ្តា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​នាក់​ដែល​ស្វះស្វែង​ឱ្យ​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​នេះ​ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីស.រ.អា.​ក្នុង​ឆ្នាំ២០១៦​ ដោយ​លោក​បាននិយាយ​ថា​លោក​ចូលរួម​ក្នុងការ​ប្រកួត​ប្រជែងនេះ​ដើម្បី​«ប្រយុទ្ធ​និង​យក​ជ័យជម្នះ​ជូន​ប្រជារាស្ត្រអាមេរិកាំង»។

លោក​ Walker ដែល​មាន​អាយុ​៤៧ឆ្នាំ​ជាបេក្ខជន​ទី១៥​នៅ​ក្នុង​ការ​ប្រកួត​ប្រជែងក្នុង​គណបក្ស​សាធារណរដ្ឋ។​ ការ​ស្ទង់​មតិ​ខាង​នយោបាយ​បង្ហាញ​ថា​ លោក​ឋិត​នៅ​ក្នុង​ចំណោម​សមាជិក​គណបក្ស​សាធារណរដ្ឋ​ជាន់ខ្ពស់​ដែល​ស្វះស្វែង​ឱ្យ​

ទទួល​បាន​ការ​តែងតាំង​ដោយ​មាន​ការគាំទ្រធំ​បំផុត​របស់​លោក​ ដែល​ខ្លះ​មាន​នៅ​ក្នុង​រដ្ឋ​ Iowa នៅ​ជិត​ខាង​ដែល​នឹង​រៀប​ចំ​ការ​ប្រជុំ​ caucus ទី​មួយ​របស់​ប្រទេស​នេះ​ដើម្បី​ធ្វើ​ការ​តែងតាំង​បេក្ខជន​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

នៅ​ក្នុង​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​នៃគណបក្ស​ប្រជាធិបតេយ្យ​ អ្នក​នាំ​មុខ​គេ​គឺ​លោកស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​Hillary Clinton បាន​លាត​ត្រដាង​ផែនការ​សេដ្ឋកិច្ច​របស់​លោក​ស្រី​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុង​បូរី​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ។ ​លោក​ស្រី​បាន​អំពាវ​នាវ​ឱ្យ​មាន​គោលនយោបាយ​ថ្មីៗ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ក្រុម​អ្នក​ធ្វើការ ​ដោយ​មាន​រួម​បញ្ចូល​ការបង្កើន​ប្រាក់​បៀវត្សរ៍​ទាប​បំផុត​របស់​ប្រទេស​ហើយ​លោកស្រី​បាន​សុំ​ដល់​ក្រុម​ហ៊ុនឱ្យ​ផ្តល់​ការ​បែងចែក​ប្រាក់​ចំណេញ​ដល់​ពួក​បុគ្គលិក​របស់​ខ្លួន។​

លោកស្រី​ Hillary Clinton បាន​មាន​ប្រសាសន៍​ថា​«ខ្ញុំ​មា​នជំនឿ​ថា ​យើង​ត្រូវ​តែ​ស្ថាបនា​ឲ្យ​មាន​ការ​លូតលាស់​និង​សេដ្ឋកិច្ច​ប្រកប​ដោយ​យុត្តិធម៌។ ​លោក​អ្នក​មិន​អាច​មាន​ការលូតលាស់​ដោយ​គ្មានសេដ្ឋកិច្ច​ប្រកប​ដោយ​យុត្តិធម​ទេ​ ហើយ​លោក​អ្នក​ក៏មិន​អាចមាន​សេដ្ឋកិច្ច​ប្រកប​ដោយ​យុត្តិធម៌​ដោយ​គ្មាន​ការលូត​លាស់​ឡើយ»៕

XS
SM
MD
LG