ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Global Witness ​បន្ត​រិះគន់​ក្រុមហ៊ុន​វៀតណាម​អំពី​ទំនាស់​ដី​នៅ​កម្ពុជា


Saudiya Arabistoni shialarga qarshi Yamanda havo hujumlarini davom ettirar ekan, poytaxt Sano vayrona
Saudiya Arabistoni shialarga qarshi Yamanda havo hujumlarini davom ettirar ekan, poytaxt Sano vayrona

អង្គការ​ការពារ​បរិស្ថានពិភព​លោក​ហៅ​ថា ​Global Witness ​បាន​ប្រឆាំង​នឹង​ការ​បញ្ជាក់ពី​«ភាព​ត្រឹមត្រូវ»​ដល់​ក្រុមហ៊ុន​វៀតណាម​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​និង​ព្រៃ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​និង​ឡាវ​ ហើយ​ Global Witness​ បាន​ដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវការ​ទៀត​ផង។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​វីអូអេ​ទទួល​បាន​ថ្ងៃ​នេះ។​

ការ​ដាក់​ពាក្យ​ប្តឹង​របស់​ Global Witness​ ប្រឆាំង​នឹង​អង្គការ​ការពារ​ព្រៃ​ឈើ​ពិភពលោក​ហៅ​ថា ​The Forest Stewardship ​Council ​(FSC)​ នេះ​ធ្វើ​ឡើង​ ក្រោយពី​អង្គការ ​FSC ​នេះ​បាន​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​នូវ​ភាព​ត្រឹម​ត្រូវ​ដល់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ VRG។​ កាល​ពី​មុន​ FSC​ មិន​បាន​ផ្តល់​«ការ​បញ្ជាក់»​ពី​ភាព​ត្រឹម​ត្រូវ​សម្រាប់ផលិត​ផលក្រុមហ៊ុន​នេះទេ​ គឺ​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ ​ដោយសារការ​រំលោភ​បំពាន​ដីធ្លី​របស់​ពលរដ្ឋ​កម្ពុជា ​និង​បំផ្លាញ​បរិស្ថាន។

តែក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃនេះ​អង្គការ​ Global Witness ​ថ្លែង​ថា​ វា​ជា​រឿង​រន្ធត់​ដែល​អង្គការ ​FSC ​បាន​ផ្លាស់ប្តូរ​ជំហរ​ចំពោះ​«ការ​បញ្ជាក់»​ពី​ភាព​ត្រឹម​ត្រូវ​សម្រាប់ក្រុមហ៊ុន​វៀតណាម​ VRG ​ហើយ​ Global Witness​ ព្រមាន​ថា ​អង្គការ ​FSC ដែល​ជា​ស្ថាប័ន​ពិភព​លោក​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ ប្រសិន​បើ​នៅ​តែ​គាំទ្រ​ក្រុមហ៊ុន​វៀតណាម​ដែល​វិនិយោគ​ផ្នែក​ដំណាំ​កៅស៊ូ​នោះ។​

អង្គការ​ត្រួត​ពិនិត្យ​មើល​ព្រៃឈើ​ពេញ​ពិភពលោក​ FSC ​នេះ​មាន​តួនាទី​ផ្តល់ស្លាក​សញ្ញា​ធានា​ថា​ ផលិត​ផល​នានា​ ដូចជា​ឈើ​ ប្រេងដូង​ កៅស៊ូ​ធម្មជាតិ​ ផលិត​ចេញ​ពី​ដំណាំ​ដែល​មិន​ប៉ះពាល់​ដល់ច្បាប់​បរិស្ថាន និង​សង្គម។​ ហើយ​ក្រោម​ច្បាប់​នេះ​ ក្រុមហ៊ុន​នានា​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​រំលោភ​សិទ្ធិ​មនុស្ស​ និង​បំផ្លាញ​តម្លៃ​នៃ​ព្រៃ​ឈើ​ទេ។​

អង្គការ​ Global Witness ​បាន​សាទរ​ដល់​ក្រុមហ៊ុន​វៀតណាម​កាល​ពី​ថ្មីៗ​ចំពោះ​ការ​ចាប់​ផ្តើម​ ដោះស្រាយ​ជាមួយ​សហគមន៍​ទាក់ទិន​នឹង​ការ​រំលោភ​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន​កម្ពុជា​ និង​នៅ​តំបន់​ផ្សេង​ទៀត​ ដែល​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋ​លើ​ផ្ទៃដី​១៥​ម៉ឺន​ហិកតា​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG