ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបនាយករដ្ឋមន្រ្តី​វៀតណាមធ្វើទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋមន្រ្តីក្រសួង​ការបរទេស​ Pham Binh Minh (ឆ្វេង)​ ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រីចិន​ Li Keqiang នៅ​ទីក្រុង​ប៉េកាំង​ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០៥។
រដ្ឋមន្រ្តីក្រសួង​ការបរទេស​ Pham Binh Minh (ឆ្វេង)​ ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រីចិន​ Li Keqiang នៅ​ទីក្រុង​ប៉េកាំង​ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០៥។

ផ្នែក​ផ្សាយ​ជា​ភាសាវៀតណាម​នៃ​វីអូអេ​ បាន​រាយការណ៍​ថា​ ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​វៀតណាម​ឈ្មោះ​ Pham Binh Minh បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ Li Keqiang ​នៅ​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​របស់​លោក​ក្នុង​ប្រទេស​ចិន។​

គេបាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​ Pham Binh Minh ​ដែល​បាន​និយាយ​ថា​ប្រទេស​វៀតណាម​បាន​ចាត់​ទុក​ទំនាក់ទំន​រវាង​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន​ថា​ជា​អាទិភាព​មួយ​នៅ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​នេះ។ លោក​ក៏​បាន​សុំ​ដល់​ប្រទេស​ចិន​ដែរ​ឱ្យ​ប្តេជ្ញា​ដោះស្រាយ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈច្បាប់​អន្តរជាតិ។​

ទី​ភ្នាក់ងារ​ព័ត៌មាន​ Xinhua ​បាន​ដកស្រង់​ពាក្យ​សម្តី​លោក​នាយករដ្ឋមន្ត្រី​ Li Keqiang ​ដែល​បាន​មាន​ប្រសាសន៍​ថា​ ភាគី​ទាំង​ពីរ​គួរ​អនុវត្ត​តាម​ការ​មូលមតិគ្នា​ដែល​បាន​ត្រូវ​សម្រេច​ដោយ​ពួក​មេដឹកនាំ​នៃប្រទេស​ទាំង​ពីរ​ ជំរុញ​ភាព​ដៃ​គូរបស់​ពួក​គេ​ក្នុង​វិធី​មួយ​ឋិតថេរ​ល្អ​ប្រសើរ​និង​មាន​ស្ថិរភាព​ និង​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ​លោកបាន​មាន​ប្រសាសន៍​ថា​ ការ​រួម​គ្នា​ទាំង​នេះ​មាន​ផលប្រយោជន៍រួម​គ្នា​ច្រើន​ជាង​ជម្លោះ​រវាង​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG