ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​សន្យា​ទទួល​យក​ជន​ភៀសខ្លួន​បន្ថែម​នៅ​ខណៈ​អឺរ៉ុប​បញ្ចេញ​​កូតា​ទទួល​យក​ជន​ភៀសខ្លួន


ក្មេង​ប្រុស​ជន​ចំណាក​ស្រុក​ព្យាយាម​រារាំង​ម្តាយ​របស់​ខ្លួន​មិន​ឲ្យ​ចេញពី​រថភ្លើង​ចូល​ទៅ​ក្នុង​ឡាន​នៅ​ឯ​ស្ថានីយ៍​រថភ្លើង​ Rodby នៅភាគខាង​លិច​នៃ​ប្រទេស​ដាណឺម៉ាក កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។
ក្មេង​ប្រុស​ជន​ចំណាក​ស្រុក​ព្យាយាម​រារាំង​ម្តាយ​របស់​ខ្លួន​មិន​ឲ្យ​ចេញពី​រថភ្លើង​ចូល​ទៅ​ក្នុង​ឡាន​នៅ​ឯ​ស្ថានីយ៍​រថភ្លើង​ Rodby នៅភាគខាង​លិច​នៃ​ប្រទេស​ដាណឺម៉ាក កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។

សហរដ្ឋ​អាមេរិក​បាន​សន្យា​កាល​ពី​ថ្ងៃ​ពុធថា​ នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ​ដែល​គេច​ចេញ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទស​ស៊ីរី​ហើយ​នឹង​ទីកន្លែង​ផ្សេង​ៗ​ទៀត ​ទោះ​បី​នៅពេល​ដែល​តំបន់​អឺរ៉ុប ​បាន​បញ្ចេញ​ផែនការ​កំណត់​កូតា​តាម​ប្រទេស​នីមួយៗ​ដើម្បី​តាំង​ទី​លំនៅ​ថ្មី​ជន​ចំណាក​ស្រុក​ចំនួន​១សែន​៦ម៉ឺននាក់​ក៏ដោយ។

​បន្ទាប់​ពី​ជំនួប​ជាមួយ​សមាជិក​សភា​ ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​កំពុងពិនិត្យ​មើល​ចំនួន​ដែល​យើង​អាច​ទទួល​យក​បាន​ ដែល​ពាក់​ព័ន្ធ​នឹង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​អឺរ៉ុប។ ​ការណ៍នេះ​ត្រូវ​បាន​ពិនិត្យដ៏​ពេញ​លេញ​នៅ​ពេល​ឥឡូវ​នេះ‍»។

​លោក Jean-Claude Juncker ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​អំពាវនាវ​ដល់​រដ្ឋ​ជាសមា​ជិករបស់​សហភាព​អឺរ៉ុប​ឲ្យ​ទទួល​យក​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ទៀត ​ក៏ប៉ុន្តែ​បាន​ទទួល​ការ​ជំ​ទាស់​ប្រឆាំង​ពី​ប្រទេស​នានា​ដល់​ប្រព័ន្ធ​យក​ជនភៀស​ខ្លួន​តាម​ចំនួន​កូតា​នេះ។

​លោក Juncker ​បាន​ប្រាប់​សភា​អឺរ៉ុប​ថា៖ «អឺរ៉ុប​ដែល​ខ្ញុំ​ចង់​រស់​នៅ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​អ្នក​ដែល​កំពុង​ចង់​ជួយ។ អឺរ៉ុប​ដែល​ខ្ញុំ​មិន​ចង់​រស់​នៅ​គឺ​អឺរ៉ុប​ដែល​បដិសេធអ្នក​ដែល​ត្រូវ​ការ​ជួយ‍»។

ក៏ប៉ុន្តែ រដ្ឋាភិបាល​ប្រទេស​ឆែក​និង​ស្លូវ៉ាគី ​បាន​ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ​ជំទាស់​ប្រ​ឆាំង​ដល់​ចំនួន​កូតា​ដែល​លោក ​Juncker ​បាន​និយាយ​ថា ​ជា​ការ​ចាំបាច់​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ជន​ចំណាក​ស្រុក​ដ៏​អាក្រក់​បំផុត​របស់​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាមលោកលើក​ទី២​មក។

លោក​ Bohuslav Sobotka ​នាយករដ្ឋ​មន្រ្តី​ឆែក ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា៖​ «ខ្ញុំបដិសេធ​ចំនួន​យក​ជន​ភៀស​ខ្លួន​តាម​កូតា​នេះ ​ពីព្រោះ​ខ្ញុំ​មិន​បាន​ចាត់​ទុក​ចំនួន​កូតា​នេះ​ជា​ដំណោះស្រាយ​ពិ​តប្រាកដ​ដល់​វិបត្តិ​ជន​ចំណាក​ស្រុក​ទេ‍»។

លោក ​Robert Fico​ នាយករដ្ឋ​មន្រ្តី​ប្រទេស​ស្លូវ៉ាគី ​បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​ថា ពួក​ភេរវជន​អាច​ជ្រៀប​ចូល​ក្នុង​អឺរ៉ុប​ជាមួយ​ជន​ភៀស​ខ្លួន​ដែល​កំពុង​ស្ថិត​នៅ​មាត់​ទ្វា​របស់​ទ្វីប​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG