ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​ប្រកាស​ធ្វើ​ការ​បោះឆ្នោត​មុន​ពេល​កំណត់


លោក​ប្រធានាធិបតី​ វីកទ័រ​ យ៉ានូកូវិច​ (Viktor​ Yanukovych)​ នៃ​ប្រទេស​អ៊ុយក្រែន​ថ្លែង​​​ទៅ​កាន់​ប្រទស​ជាតិ​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៤។
លោក​ប្រធានាធិបតី​ វីកទ័រ​ យ៉ានូកូវិច​ (Viktor​ Yanukovych)​ នៃ​ប្រទេស​អ៊ុយក្រែន​ថ្លែង​​​ទៅ​កាន់​ប្រទស​ជាតិ​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៤។
ប្រធានាធិបតី​ប្រទេស​ អ៊ុយក្រែន​ (Ukraine)​ ថ្លែង​ថា​ ប្រទេស​លោក​នឹង​ធ្វើ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​ ហើយ​សន្យា​ថា​នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ដ៏​សាហាវ​ ដែល​បាន​រីក​រាល​ដាល​យ៉ាង​ធំ​ក្នុង​ពេល​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ។​

លោក​ប្រធានាធិបតី​ វីកទ័រ​ យ៉ានូកូវិច​ (Viktor​ Yanukovych)​ ក៏​បាន​សន្យា​ដែរ​ថា​ នឹង​ធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​បន្ថយ​អំណាច​របស់​ប្រធានាធិបតី។​

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​កិច្ច​ចរចា​ពេញ​មួយ​យប់​រវាង​អ្នក​តំណាង​នៃ​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង​ ដែល​មាន​អ្នក​ការ​ទូត​នៃ​សហភាព​អឺរ៉ុប​ ជា​អ្នក​ជួយ​ធ្វើ​ការ​សម្រប​សម្រួល។​ អ្នក​ការទូត​ជាន់​ខ្ពស់​ម្នាក់​នៃ​សហភាព​ អឺរ៉ុប​ និយាយ​ថា​ រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​បឋម​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ តែ​គណបក្ស​ប្រឆាំង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ទេ។​

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ពី​ក្រុង​គៀវ​ដោយ RFE/RL៖


នៅ​ពេល​ដំណាល​គ្នា​នោះ​ សេចក្តី​រាយការណ៍​និយាយ​ថា​ គេ​បាន​ឮ​ស្នូរ​កាំភ្លើង​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ជិត​វិមាន​ឯករាជ្យ​នៃ​ទី​ក្រុង​ គ្យែហ្វ​ (Kyiv)​ ដែល​ជា​ទី​តាំង​ធំ​នៃ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ រដ្ឋាភិបាល​បាន​ដាក់​ទោស​ការ​បាញ់​កាំភ្លើង​នេះ​ទៅ​លើ​ ក្រុម​បាតុករ​ ដែល​បាន​វាយ​ប្រយុទ្ធ​ត​ទល់​នឹង​ភ្នាក់ងារ​នគរបាល​ តែ​គេ​មិន​អាច​បញ្ជាក់​ថា​សេចក្តី​រាយការណ៍​នេះ​ជា​រឿង​ពិត​ឬ​មិន​ពិត​បាន​ទេ៕
XS
SM
MD
LG