ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​កែ​សម្រួល​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​តៃវ៉ាន់


រូបឯកសារ៖ លោក David Stilwell ឧបការីរដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក ឆ្លើយសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តិការបរទេសកូរ៉េខាងត្បូង នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក David Stilwell ឧបការីរដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក ឆ្លើយសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តិការបរទេសកូរ៉េខាងត្បូង នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក​កំពុង​កែ​សម្រួល​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​កោះ​តៃវ៉ាន់ និង​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​អំពី​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ ស្របពេល​ដែល​ប្រទេស​ចិន​កំពុង​បង្កើន​សម្ពាធ​លើ​ដែនដី​មួយ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​មួយ​រូប​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក​ទាំង​នេះ​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​នោះ​ទេ តែ​វា​ជា​ផ្នែក​មួយ​នៃ «ការ​កែ​សម្រួល​ដ៏​សំខាន់​មួយ» លើ​គោល​នយោបាយ «ចិន​តែ​មួយ» ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ជា​យូរ​មក​ហើយ។

លោក David Stilwell ឧបការីរដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​អង្គការ Heritage Foundation ថា៖ «សហរដ្ឋ​មាន​គោល​នយោបាយ​ចិន​តែមួយ​ជា​យូរ​មក​ហើយ ។ ប៉ុន្តែ​គោល​នយោបាយ​នេះ​ខុស​ពី​គោល​នយោបាយ​ចិន​តែមួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​គណបក្ស​កុម្មុយនីស្ត​ចិន​អះអាង​ពី​អធិបតេយ្យភាព​របស់​ខ្លួន​លើ​កោះ​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក​មិន​ប្រកាន់​ជំហរ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​នោះទេ»។

កោះ​តៃវ៉ាន់​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន ដោយ​បាន​អរគុណ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​បេ្តជ្ញា​ចិត្ត​យ៉ាង​មុតមាំ​លើ​បញ្ហា​សន្តិសុខ​របស់​តៃវ៉ាន់។ ចំណែក​ឯ​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​វិញ មន្ត្រី​ចិន​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់។

ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​ និង​កោះ​តៃវ៉ាន់​កំពុង​ចាប់ផ្ដើម​កិច្ច​ពិភាក្សា​សេដ្ឋកិច្ច​ទ្វេភាគី​ថ្មី​មួយ បន្ទាប់ពី​តៃវ៉ាន់​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​អំពី​គម្រោង​នៅ​ក្នុង​ការ​ដកចេញ​នូវ​ការ​រឹតត្បិត​លើ​ការ​នាំ​ចូល​សាច់​ជ្រូក និង​សាច់​គោ​ពី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG