ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​បិទ​សាលារៀន​ចំនួន​៦២៦​កន្លែង ហើយ​លោក Erdogan ចូលរួម​ក្នុង​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​ចំនួន


លោក Tayyip Erdogan ប្រធានាធិបតី​តួកគី​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ និង​ជាមួយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋធានី​អង់ការ៉ា កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
លោក Tayyip Erdogan ប្រធានាធិបតី​តួកគី​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ និង​ជាមួយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋធានី​អង់ការ៉ា កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ក្នុង​ប្រទេស​តួកគី​បាន​ផ្សាយ​ថា អាជ្ញាធរ​តួកគី​កំពុង​តែ​ធ្វើ​សកម្មភាព​បិទ​សាលា​ឯកជន​ចំនួន​៦២៦​កន្លែង​និង​វិទ្យាស្ថាន​អប់រំ​ដទៃទៀត នៅ​ក្នុង​ជំហាន​ចុងក្រោយ​បង្អស់​ក្នុង​បង្រ្កាប​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាល​ពី​សប្តាហ៍​មុន។ ​

សាលារៀន​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​បព្វជិត​សាសនា​ឥស្លាម​ដែល​និរទេស​ខ្លួន​ឯង Fethullah Gulen ដែល​បាន​បង្កើត​បណ្តាញ​សាលារៀន​នៅ​ទូទាំង​ប្រទេស​តួកគី ដើម្បី​លើក​ផ្សព្វផ្សាយ​ការ​បង្រៀន​របស់​ខ្លួន។

បន្ថែម​ពី​លើ​នេះ​ទៀត តួកគី​បាន​ហាមឃាត់​សាស្រ្តាចារ្យ​ទាំងឡាយ​មិនឲ្យ​ចាកចេញ​ពី ប្រទេស​នោះ​ទេ និង​បាន​ជំរុញ​ឲ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​នៅ​បរទេស​ទាំងឡាយ​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​បាន​ចេញ​ផ្សាយ​ថា ក្រសួង​អប់រំ​បាន​បណ្តេញ​សាស្ត្រាចារ្យ​ចំនួន​១​ម៉ឺន​៥​ពាន់​២រយ​នាក់ នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​ក្រសួង​មហាផ្ទៃ​បាន​បណ្តេញ​បុគ្គលិក​ចេញ​ចំនួន​៩​ពាន់​នាក់។ បុគ្គលិក​ចំនួន​១៥០០​នាក់​នៅ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ​ត្រូវ​បាន​បណ្តេញ​ចេញ ហើយ​មនុស្ស​រាប់រយ​នាក់​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​សាសនា​ ក្រសួង​គោលនយោបាយ​គ្រួសារ​និង​សង្គម និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ផង​ដែរ។ ក្រុមប្រឹក្សាភិបាល​ថ្នាក់​ឧត្តមសិក្សា​នៃ​ប្រទេស​នេះ បាន​ទាមទារ​ឲ្យ​ព្រឹទ្ធបុរស​សាកលវិទ្យាល័យ​ចំនួន​១៥៧៧​នាក់​ដាក់​ពាក្យ​សុំ​លា​លែង​ពី​តំណែង។ ​

ការ​បណ្តេញ​ចេញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​ប្រហែល​៩​ពាន់​នាក់​នៅ​ក្នុង​រដ្ឋធានី​អង់ការ៉ា​ ត្រូវ​បាន​ឃុំ​ខ្លួន ដោយ​សង្ស័យ​ថា មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ការប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Erdogan។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ លោក Erdogan ក៏​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារកាល​ពី​សប្តាហ៍​មុន​នេះ។

លោក​ក៏​បាន​ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក នៅ​ពេល​បូក​សរុប​កិច្ចប្រជុំ​សន្តិសុខ​ជាតិ​ផង​ដែរ។ គេ​រំពឹង​ថា នឹង​មាន​ការធ្វើ​សេចក្តីប្រកាស​ដ៏​សំខាន់​មួយ​នៅ​ពេល​បន្ទាប់៕

XS
SM
MD
LG