ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump៖ គោលនយោបាយ​ស៊ីរី​របស់​លោកស្រី Clinton នឹង​បង្កើត​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី​បី


បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​និយាយ​ថា គោលនយោបាយ​ស៊ីរី​របស់​លោកស្រី Clinton នឹង​បង្កើត​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី​បី។
បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​និយាយ​ថា គោលនយោបាយ​ស៊ីរី​របស់​លោកស្រី Clinton នឹង​បង្កើត​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី​បី។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​និយាយ​ថា គោល​នយោបាយ​របស់​លោកស្រី Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ អាច​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​លោក​ម្ដង​ទៀត។

លោក Trump បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «អ្វី​ដែល​យើង​គួរ​ធ្វើ​គឺ​ការ​ផ្ដោត​លើ​ពួក ISIS។ យើង​មិន​គួរ​ផ្ដោត​លើ​បញ្ហា​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ។ សង្គ្រាម​លោក​លើក​ទី​បី​នឹង​កើត​ឡើង ដោយ​សារ​តែ​បញ្ហា​ស៊ីរី ប្រសិនបើ​យើង​ធ្វើ​តាម​លោកស្រី Hillary Clinton‍»។

ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជា​បញ្ហា​ស្មុគស្មាញ​មួយ​នៃ​ឥទ្ធិពល​ក្នុង​ស្រុក និង​អន្តរជាតិ ដែល​មាន​ការ​ប្រកួតប្រជែង​គ្នា ដែល​បាន​ចាប់ផ្ដើម​កាល​ពី​ឆ្នាំ ២០១១ ដោយសារ​ការ​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad ប៉ុន្តែ​ឈាន​មក​ដល់​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​គឺ ​បូករួម​ទាំង​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​ផង​ដែរ។ ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ីរ៉ង់ គាំទ្រ​លោក Assad ប្រឆាំង​នឹង​ពួក​ឧទ្ទាម ចំណែក​ឯ​ក្រុម​អ្នក​ប្រយុទ្ធ​ខាង​ក្រុម​ប្រឆាំង​វិញ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន​ដូចជា​សហរដ្ឋ​អាមេរិក តួកគី និង​អារ៉ាប៊ី សាអ៊ូឌីត​ជា​ដើម។

លោកស្រី Clinton បាន​ស្នើ​នូវ​វិធានការ​ជា​ច្រើន​ដើម្បី​បន្ត​នូវ​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​តាម​ប្រមាញ់​ពួក​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម និង​ដើម្បី​ទម្លាក់​លោក Assad ចេញ​ពី​តំណែង។ ប៉ុន្តែ លោកស្រី​ក៏​បាន​គាំទ្រ​ឲ្យ​មាន​នូវ​តំបន់​គ្មាន​ការ​ហោះហើរ​ឆ្លង​កាត់​ផង​ដែរ ដើម្បី​ការពារ​ជន​ស៊ីវិល ដែល​នេះ​ជា​អ្វី​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama មិន​គាំទ្រ ហើយ​នេះ​អាច​បង្កើត​ជម្លោះ​ជាមួយ​នឹង​កងកម្លាំង​ស៊ីរី និង​កង​កម្លាំង​រុស្ស៊ី​ផង​ដែរ។

លោក Trump បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា តួនាទី​របស់​លោក Assad នៅ​ក្នុង​ប្រទេស​ស៊ីរី​នា​ថ្ងៃ​អនាគត គឺ​មិន​សូវ​សំខាន់​ដូច​គោល​បំណង​នៃ​ការ​កម្ចាត់​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG