ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​តម្លាភាព​កម្ពុជា​បង្កើត​គំនិត​ផ្តួច​ផ្តើម​ថ្មី​ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុករលួយ


លោក ព្រាប កុល ប្រធាន​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។ (រូបថត៖ លីម សុធី, VOA Khmer)
លោក ព្រាប កុល ប្រធាន​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។ (រូបថត៖ លីម សុធី, VOA Khmer)

អង្គការ​តម្លាភាព​កម្ពុជា​បាន​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ដោយ​បង្កើត​ជា​បណ្ណ​ ប្រឆាំង​នឹង​អំពើ​ពុករលួយ​ចែក​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។​ នេះ​ជា​ការ​អះអាង​ របស់​លោក​ ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ Hello VOA ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

បណ្ណ​នោះ​មាន​លេខ​ទូរស័ព្ទ​ដើម្បី​រាយការណ៍​ពេល​ពលរដ្ឋ​ជួប​ប្រទះ​នឹង​អំពើ​ពុក រលួយ។​ អ្នកទទួល​បាន​បណ្ណ​នេះ​នឹង​ទទួល​បាន​ការ​ចុះ​តម្លៃ​ខ្លះៗ​ពី​ក្រុមហ៊ុន​ជាង​១០០ ​ដែល​មាន​កិច្ចព្រម​ព្រៀង​ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ផង​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG