\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ថៃ​មាន​ស្តេច​ថ្មី ដែល​បញ្ជាក់​ពី​យុគសម័យ​ថ្មី​មួយ


ព្រះរាជទាយាទ​ Maha Vajiralongkorn Bodindradebayavarangkun (រូប​ស្តាំ) យាង​ចូលរួម​ទទួល​ការ​ឡើង​សោយរាជ្យ​ពី​សភា​បន្ទាប់​ពី​ព្រះ​បិតា​របស់​ទ្រង់​ ក្នុង​ព្រះ​រាជវាំង Dusit ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។

ព្រះរាជទាយាទ​ Maha Vajiralongkorn Bodindradebayavarangkun (រូប​ស្តាំ) យាង​ចូលរួម​ទទួល​ការ​ឡើង​សោយរាជ្យ​ពី​សភា​បន្ទាប់​ពី​ព្រះ​បិតា​របស់​ទ្រង់​ ក្នុង​ព្រះ​រាជវាំង Dusit ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។

ព្រះ​រាជទាយាទ​នៃ​ប្រទេស​ថៃ ព្រះនាម Maha Vajiralongkorn បាន​ឡើង​សោយ​រាជ្យ​ជា​ព្រះមហាក្សត្រ​ថ្មី​នៅ​ក្នុង​ប្រទេស​ហើយ ដែល​នេះ​បញ្ជាក់​ពី​យុគសម័យ​ថ្មី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ថៃ​ បន្ទាប់​ពី​ការ​គ្រងរាជ​សម្បត្តិ​អស់​រយៈពេល​៧០​ឆ្នាំ​របស់​ព្រះបិតា​របស់​ទ្រង់ ព្រះនាម Bhumibol Adulyadej ដែល​បាន​ចូល​ទីវង្គត់​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ព្រះ​រាជទាយាទ​ក្នុង​ព្រះជន្ម​៦៤​ព្រះ​វស្សា​ ត្រូវ​បាន​ប្រធាន​សភាជាតិ​ថៃ លោក Pornpetch Wichitcholchai​ យាង​ឲ្យ​ឡើង​សោយ​រាជ្យ។

ការ​យាង​ព្រះ​រាជទាយាទ​ឲ្យ​ឡើង​សោយ​រាជ្យ​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ទ្រង់​បាន​ត្រឡប់​មក​ពី​ប្រទេស​អាល្លឺម៉ង់​វិញ ដែល​នៅ​ទីនោះ​ទ្រង់​ក៏​មាន​ព្រះ​រាជ​ដំណាក់​មួយ​ដែរ។

ព្រះមហាក្សត្រ​ថ្មី​នឹង​ត្រូវ​គេ​ហៅ​ថា ព្រះមហាក្សត្រ Maha Vajiralongkorn Bodindradebayavarangkun ហើយ​ទ្រង់​ក៏​ជា​ស្តេច​ទី១០​របស់​ប្រទេស​ថៃ​នៃ​រាជវង្ស ចក្រី​ផង​ដែរ។ ​

ពិធី​ឡើង​គ្រង​រាជ្យសម្បត្តិ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ពិធី​នោះ​ទំនង​ជា​នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​ពិធី​បូជា​ព្រះ​សព​របស់​ព្រះមហាក្សត្រ Bhumibol ដែល​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕

XS
SM
MD
LG