ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​របស់​រដ្ឋាភិបាល​ស៊ីរី​វាយ​ប្រហារ​កន្លែង​លំហែកាយ​ក្នុង​តំបន់​ភ្នំ


យុទ្ធជន​ដែល​ស្មោះ​ស្ម័គ្រ​នឹង​ប្រធានាធិបតី Bashar Al-Assad ជិះ​រថយន្ត​ទាហាន និង​រថក្រោះ​ បន្ទាប់​ពី​បាន​គ្រប់គ្រង​លើ Deir al-Adas ដែល​ជា​ទីក្រុង​ភាគ​ខាង​ត្បូង​របស់​រដ្ឋធានី​ដាម៉ាស។
យុទ្ធជន​ដែល​ស្មោះ​ស្ម័គ្រ​នឹង​ប្រធានាធិបតី Bashar Al-Assad ជិះ​រថយន្ត​ទាហាន និង​រថក្រោះ​ បន្ទាប់​ពី​បាន​គ្រប់គ្រង​លើ Deir al-Adas ដែល​ជា​ទីក្រុង​ភាគ​ខាង​ត្បូង​របស់​រដ្ឋធានី​ដាម៉ាស។

កាល​ពី​ថ្ងៃសៅរ៍ ​ក្រុម​ទាហានរដ្ឋាភិបាល​ស៊ីរី​គាំទ្រ​ដោយ​ក្រុម​យុទ្ធជន​នៃ​កង​ជីវពល​ Hezbollah នៃ​ប្រទេស​លីបង់​បាន​ចាប់ផ្តើម​ធ្វើ​ការ​វាយ​លុក​ធំមួយ​នៅ​ក្រោម​កិច្ច​ការពារ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ខ្លាំងក្លា​ដើម្បី​វាយ​យក​មក​វិញ​នូវ​កន្លែង​សម្រាក​លំហែកាយ​ក្នុង​តំបន់ភ្នំ​មួយ​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ពេល​ដែល​ក្រុម​យុទ្ធជន​នៃ​ក្រុម​ប្រឆាំង​បាន​ធ្វើ​ការ​សងសឹក​ដោយ​បាន​បាញ់​ផ្តក់​លើ​រដ្ឋធានី​ដាម៉ាស​ (Damascus)។​

វីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ស្ថានីយ៍​ទូរទស្សន៍ al-Manar របស់​ក្រុម​ Hezbollah បាន​បង្ហាញ​ឱ្យ​ឃើញ​ផ្សែង​នៃ​អគ្គីភ័យ​ហុយ​ចេញ​ពី​តំបន់​ Zabadani ដែល​ឋិត​នៅ​ទិស​ពាយ័ព្យ​រដ្ឋធានី​នៃ​ប្រទេសស៊ីរី​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​លីបង់។​

ទូរទស្សន៍​ Al-Manar បាន​រាយការណ៍​ថា ក្រុម​យុទ្ធជន​ Hezbollah និង​ក្រុម​ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​វាយ​ប្រហារ​ពី​ទិស​មួយ​ចំនួន​ផ្សេងៗ​គ្នា ​ហើយ​ថា​ ក្រុម​ឧទ្ទាម​នៅ​ដាច់ពី​គេ​នៅ​ខាង​ក្នុង​ Zabadani។​

ក្រុង​នេះ​នៅ​ជិត​មហាវិថី​រវាង​ក្រុង​ Beirut និង​ក្រុង​ដាម៉ាស​ដែល​ភ្ជាប់​ប្រទេស​ទាំង​ពីរ​ហើយ​ការ​វាយ​យក​ក្រុង​នេះ​បានអាចជា​ការ​ចំណេញ​ខាង​យុទ្ធសាស្ត្រ​មួយ​សម្រាប់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ីរី​ al-Assad។​

ក្រុង​ Zabadani ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​រយៈពេល​ខ្លី​ ក្រោយ​វិបត្តិ​នៃ​ប្រទេស​ស៊ីរី​បាន​ចាប់ផ្តើម​ កាល​ពី​ខែមីនា​ ឆ្នាំ២០១១​មក។ ​អ.ស.ប.​និយាយ​ថា​ សង្គ្រាម​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​២សែន​២ម៉ឺន​នាក់​ស្លាប់ ​ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​មួយ​លាន​នាក់​ទៀត​ត្រូវ​របួស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG