ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្រុង​ហ្សឺណែវ ប៉ូលិស​ស្វ៊ីស​ស្វែងរក​ជន​សង្ស័យ​ដែល​បាន​វាយប្រហារ​ទីក្រុង​ប៉ារីស


កងកម្លាំង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ឈរ​យាម​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​នៅ​អឺរ៉ុប​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។
កងកម្លាំង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ឈរ​យាម​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​នៅ​អឺរ៉ុប​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។

ប៉ូលិស​ស៊្វីស​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​បាន​បង្កើន​កម្រិត​ប្រុង​ប្រយ័ត្ន​ផ្នែក​ភេរវកម្ម​ ហើយ​បាន​ស្វែង​រក​ជន​សង្ស័យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទីក្រុង​ប៉ារីស។

ក្រសួង​សន្តិសុខ​របស់​ទីក្រុង​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ក្រុម​អាជ្ញាធរ​ក្នុង​ទីក្រុង​ហ្សឺណែវ​បាន​និយាយ​ថា ​ពួកគេ​ធ្វើ​ទៅ​តាម​ព័ត៌មាន​ពី​មន្រ្តី​សហព័ន្ធ​របស់​ប្រទេស​ស្វ៊ីសថា «បុគ្គល​សង្ស័យ​អាច​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ឬ​នៅ​តំបន់​ហ្សឺណែវ‍» ក៏ប៉ុន្តែ ​មិនបាន​ប្រាប់​ចំនួន​ជាក់​លាក់​ ឬ​អត្តសញ្ញាណ​របស់​មនុស្ស​ដែល​កំពុង​ស្វែង​រក​នោះ​ទេ។

ក្រុម​អាជ្ញាធរ ​ក៏​បាន​និយាយ​ដែរថា ​ប៉ូលិស​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​នោះ។

ឆ្មាំ​ការពារ​សន្តិសុខ​បាន​ដាក់​នៅទីស្នាក់ការ​ធំ​របស់​អង្គការ​សហប្រជាជាតិ​នៅ​អឺរ៉ុប ​បាន​កាន់​កាំភ្លើង​ស្វ័យប្រវត្តិ ដែល​មាន​លក្ខណៈ​ខុសពី​ធម្មតា។

ការ​វាយ​ប្រហារ​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា ​នៅ​ទីក្រុង​ប៉ារីស ដែល​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម ​បាន​សម្លាប់​មនុស្ស​១៣០​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជាង​៣៥០​នាក់​ទៀត​រង​របួស។

ជន​សង្ស័យ​ម្នាក់​ដែល​មាន​ជាប់​ការ​ទាក់​ទិន​ទៅ​នឹង​ការ​វាយ​ប្រហារ​នេះ ​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ។​ ប្រទេស​បែលហ្ស៊ិក​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ភ្លាមៗ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG