ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​សិល្បៈ​សង្គម​ដោយ​ការ​ដោះដូរ​គ្នា​មួយ​ដុល្លារ

សិល្បករ​ពីរ​រូប​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​កូរ៉េ​ខាង​ត្បូង​ ឈ្មោះ​ Syahrulfikri Salleh និង​ Lolli Park បាន​សហការ​គ្នា​បើក​វិចិត្រសាល​ស្ទីឌីយ៉ូ​ មួយ​ឈ្មោះ​ «Nowhere»​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។ កម្មវិធី​មួយ​ក្នុង​ចំណោម​គម្រោង​កម្មវិធី​ជាច្រើន​របស់​វិចិត្រសាល​ដែល​ទើប​បាន​រៀបចំ​ថ្មីៗ​នេះ​ គឺការ​ប្តូរ​សិល្បៈ​មួយ​ដុល្លារដែល​រៀបចំ​ជា​សកម្មភាព​សិល្បៈ​សង្គម​មួយ​ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​ និង​គ្រប់​វ័យ​អាច​ចូល​រួម​បាន​ ដោយ​មាន​ការ​ជឿ​ជាក់​ថា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​កើត​មក​មាន​សិល្បៈ។​ អ្នក​ចូល​រួម​ម្នាក់ៗ​ ត្រូវ​ចំណាយ​ប្រាក់​មួយ​ដុល្លារ​ដើម្បី​ទទួល​បាន​ឧបករណ៍​ និង​សម្ភារៈ និង​សូម្បី​តែ​ការ​បំផុស​គំនិត។​ នៅ​ពេល​បញ្ចប់​វគ្គ​ អ្នក​ចូល​រួម​នឹង​ដូរ​យក​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ជាមួយ​ស្នាដៃ​របស់​អ្នក​ផ្សេង​ម្នាក់​ទៀត។ វិចិត្រសាល​នេះ​ បើក​បម្រើ​ជា​កន្លែង​ឯករាជ្យ​ដើម្បី​ការ​សិក្សា​រៀន​សូត្រ​ រួម​សហ​ការ​ និង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​មាន​សកម្មភាពនិង​ព្រឹត្តិការផ្សេងៗ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

XS
SM
MD
LG