ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​រិះគន់​នយោបាយ​អន្តោប្រវេសន៍​របស់​អូស្រ្តាលី


ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ជួប​ប្រជុំ​គ្នា​​។​
ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ជួប​ប្រជុំ​គ្នា​​។​

ចំណាត់ការ​របស់​អូស្រ្តាលី​លើ​ពួក​អ្នក​ស្វះស្វែង​សុំសិទ្ធិ​ជ្រក​កោន​នៅ​ក្រោម​នយោបាយ​តម្រូវ​ឃុំឃាំង​ ដ៏​តឹងរ៉ឹង​របស់​ខ្លួន ​បាន​ទទួល​រង​នូវ​ការរិះ​គន់​ពី​តំ​ណាងអង្គការ​សហប្រ​ជាជាតិ​នាំមុខ​ម្នាក់។ នៅ​ពេល​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​ប្រាំមួយ​ថ្ងៃ​លោកស្រី​ ​ណាវី​ពីឡៃ​ (Navi​ Pillay​) អគ្គ​ស្នង​ការជាន់​ខ្ពស់​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​និយាយ​ថា​ នយោបាយ​នេះ​ជា​ការរំលោភ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​អូស្រ្តា​លី។ ​លោក​ស្រី​ក៏​ព្រមាន​ដែរ​ថា​ផែនការ​របស់​រដ្ឋាភិបាល​ទីក្រុងកាន់​ប៊ែរ៉ា​(Canberra)​ បញ្ជូន​ពួក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​៨​រយ​នាក់​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ប្រហែល​ជារំ​លោភ​ច្បាប់​ជនភៀស​ខ្លួន។

ក្នុង​អម្លុងពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​លោកស្រី​ទៅ​កាន់​ប្រទេស​អូស្រ្តាលី ​អគ្គ​ស្នងការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ ​រូនប​នេះ​បាន​ចំណាយ​ពេល​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៏​២​កន្លែង​ក្នុង​ទីក្រុង ​ដារវិន​ (Darwin)​ ភាគ​ខាង​ជើង។

លោកស្រី​ ណាវីពីឡៃ​មាន​ប្រសាសន៏​ថា​លោកស្រី​បាន​ឃើញ​អ្វី​ដែល​លោកស្រី​ ហៅថា​ការ​ខូច​ទឹក​ចិត្ត​របស់​អ្នក​ស្វះស្វែង​សុំសិទ្ធិ​ជ្រកកោន​ដែល​បាន​ចំណាយ​ពេល​រាប់សិប​ខែ​រង់ចាំ​ឲ្យ​គេ​ដោះ​លែង។

មន្រ្តី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ​ដែល​ត្រូវ​បាន​អញ្ជើញ​ដោយ​រដ្ឋាភិបាលក៏​បាន​រិះគន់​ផែនការ​របស់​អូស្រ្តាលី​ដើម្បី​បញ្ជូន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​រាប់រយ​នាក់​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ​នៅ​ជំរំ​ឃុំឃាំង​ដែល​មាន​មនុស្ស​ច្រើន​លើសលុប​ហើយនឹង​ព្យាយាម​បញ្ឈប់​ការ​ហូរ​ចូល​ជា​ប្រចាំ​របស់​មនុស្ស​ធ្វើ​ដំណើរ​តាម​ទូក។ ក្រុម​រដ្ឋមន្រ្តី ​និយាយ​ថា​កិច្ច​ព្រមព្រៀង​ដែលប្រទេស​ម៉ាឡេស៊ី​នឹង​បញ្ជូន​ជន​ភៀសខ្លួន​រយៈ​ពេល​វែង​ឆ្ងាយ​ចំនួន​៤ពាន់​នាក់ទៅ​កាន់​ប្រទេស​អូស្រ្តាលី​ដែល​ការ​ទាមទារ​ទទួល​សិទ្ធិ​ការពារ​របស់​ពួក​គេ​បាន​ត្រូវ​អនុម័ត​ហើយ​នោះ​ នឹង​បង្អាក់​សកម្មភាព​នានា​របស់អ្នក​ជួញដូរ​មនុស្ស។ សេចក្តី​សង្ឃឹម​គឺថា​ ការ​បដិសេធ​ឱកាស​របស់​ពួក​ជន​អន្ធពាល​ដើម្បី​យក​ប្រាក់​ពីអ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី​នឹង​ធ្វើ​ឲ្យពួក​គេ​អស់ប្រាក់​ចំណូល។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ លោកស្រី ​ណាវី​ពីឡៃ​ ជឿជាក់ថា​ផែនការ​នេះ​ខុស​ច្បាប់។

«ប្រសិនបើ​ អូស្រ្តាលី​ប្រាកដ​ជា​គិតគូរ​ពី​ការបញ្ជូន​មនុស្ស​៨​រយ​នាក់​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ខ្ញុំ​គិត​ថា​អូស្ត្រាលី​រំលោភ​ច្បាប់​ជន​ភៀសខ្លួន។ ពួក​គេ​មិន​អាច​បញ្ជូនក្រុម​មនុស្ស​ទាំង​នោះទៅកាន់​ប្រទេស​មួយ​ដែល​មិន​បាន​អនុម័ត​លើ​អនុសញ្ញា​ហាមប្រាម​ការ​ធ្វើ​ទារុណកម្ម ​ឬ​អនុសញ្ញា​ស្តី​ពី​ជន​ភៀសខ្លួន​នោះ​ទេ។ ដូច្នេះ ​មិន​មាន​ការ​ការ​ពារ​បុគ្គល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទេ។ ហើយ​ ប្រទេស​អូស្ត្រា​លី ​ដែល​លើក​ស្ទួយ​បទដ្ឋាន​អន្តរជាតិ​ មិន​គួរ​សហការ​ជាមួយ​ផែនការ​ទាំងនេះ​ទេ»។

លោកស្រី​ ពីឡៃ​ បាន​និយាយ​ពីអ្វី​ដែល​លោកស្រី​បាន​ពណ៌នា​ថា​ជា​ការ​ពិ​ភាក្សាដោយ​ស្មោះត្រង់​ស្តីពី​ផែនការ​ម៉ាឡេស៊ី​ជាមួយ​លោក​ ខេវិន រ៉ឹដ(Kevin ​Rudd) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អូស្រ្តាលី។

ការ​ហូរ​ចូល​នៃ​មនុស្ស​ធ្វើ​ដំណើរ​តាម​ទូក​ទៅដល់​ដែនទឹក​ដាច់​ស្រយាល​ភាគ​ខាង​ជើង​ប្រទេស​អូស្ត្រាលីបាន​ក្លាយ​ជា​បញ្ហា​ក្តៅ​ក្រហាយ​ដ៏ខ្លាំង​ដល់​រដ្ឋាភិ​បាល​ដែលដឹក​នាំ​ដោយ​គណៈបក្ស​ការងារ។​ រដ្ឋាភិបាល​នោះ​កំពុង​ប្រយុទ្ធ​ជាមួយ​ការ​ចោទ​ប្រកាន់​មកពី​គណៈបក្ស​ប្រឆាំង​ដែល​ខ្លួន​បាន​បាត់បង់​ការ​ត្រួតត្រា​ព្រំដែន​របស់​ប្រទេស​អូស្ត្រាលី ​ជា​បញ្ហា​ដែលឮ​សូរ​ខ្ទរខ្ទារ​ដល់​ពួក​អ្នកបោះឆ្នោត​ជា​ច្រើន។

លោកស្រី​អគ្គស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​ទៅ​ទស្សនា​សហគមន៍​របស់​អ្នកស្រុក​ដើម​ក្នុង​តំបន់យ៉ារ៉ាបាហ៍​ (Yarrabah) ​នៅ​ខាងក្រៅ​តំបន់​ ខេនស៍​(Cairns) ​ក្នុង​រដ្ឋ ​ឃ្វីនស៍​ឡែនដ៍ (Queensland​) ដែរ។ លោកស្រី​មាន​ប្រសាសន៍​ថា​ទោះបី​អូស្រ្តាលី ​មាន​ប្រវត្តិ​គាំទ្រ​សិទ្ធិ​មនុស្ស​យ៉ាង​រឹងប៉ឹង​ក៏ដោយ​ចំណាត់​ការ​របស់​ខ្លួន​ទៅលើ​ជនជាតិ​ដើម​របស់​ខ្លួន ​មិន​បាន​ល្អ​ទេ។

លោកស្រី ​ពីឡៃ ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​មនុស្ស​ក្រីក្រ​កំពុង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​នយោបាយ​ដែល​មិន​បាន​ទទួល​ស្គាល់​សិទ្ធិ​ដល់​ការ​សម្រេច​ដោយ​ខ្លួនឯង​សម្រាប់​ជន​ជាតិ​ដើម​របស់​អូស្រ្តាលី។

ជន​ជាតិ​ដើម​មាន​ប្រហែល​ជា​ពីរ​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ទាំងមូល​ក៏ប៉ុន្ត​ពួកគេមាន​អត្រា​អ្នក​ឈឺ​ច្រើន​ អ្នក​ជាប់​ក្នុង​មន្ទី​រឃុំឃាំង​ហើយ​នឹង​អ្នកអត់​ការងារ​ធ្វើ។

ដោយ​ជឹង​ ប៉ូជីន

XS
SM
MD
LG