ក្រុមអ្នកកាទូតនាំគ្នារើសសំរាមនៅតាមឆ្នេរសមុទ្រ Miami
ជាទូទៅការងាររបស់អ្នកការទូត គឺបោសសំអាតបញ្ហាអន្តរជាតិ ក៏ប៉ុន្តែបញ្ហាសំរាមនៅតាមឆ្នេរ មិនត្រូវបានបញ្ចូលទៅក្នុងបញ្ជីការងាររបស់ពួកគេទេ។ ទោះជាយ៉ាងណា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ចូលឈ្មោះអ្នកការទូត មកពីប្រទេសផ្សេងៗ ឲ្យចូលរួមសំអាតឆ្នេរ Key Biscayne នៃរដ្ឋ Florida។ គោលបំណងនៃការសំអាតនេះ គឺដើម្បីផ្សព្វផ្សាយឲ្យដឹងពីការចាំបាច់នៃការសំអាត ថង់ផ្លាស្ទីក និងសំរាមផ្សេងៗទៀត ដែលកំពុងបំពុលមហាសមុទ្រពិភពលោក។ Jose Pernalete នៃ VOA ខាងភាសាអេស្ប៉ាញ រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕