ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​រត់​ប្រណាំង​ពី​ប្រទេស​ហ្សាម៉ាអ៊ីក​ទទួល​បាន​មេដាយ​មាស​មួយ​ទៀត


លោក Usain Bolt មក​ពី​ប្រទេស​ហ្សាម៉ាអ៊ីក​ឈ្នះ​មេដាយ​មាស​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​រត់​ប្រណាំង​ចម្ងាយ​២០០ម៉ែត្រ​ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។
លោក Usain Bolt មក​ពី​ប្រទេស​ហ្សាម៉ាអ៊ីក​ឈ្នះ​មេដាយ​មាស​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​រត់​ប្រណាំង​ចម្ងាយ​២០០ម៉ែត្រ​ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។

កីឡាករ​រត់​ប្រណាំង​មក​ពី​ប្រទេស​ហ្សាម៉ាអ៊ីក (Jamaica) គឺ​លោក Usain Bolt បាន​រត់​សាប់​យកៗ ឆ្ពោះ​ទៅ​រក​មេដាយ​មាស​មួយ​ទៀត​ពី​ការ​ប្រកួត​កីឡា​អូឡាំពិក ដោយ​ឈ្នះ​ការ​រត់​ប្រណាំង​ចង្ងាយ​២០០​ម៉ែត្រ។ លោក​និយាយ​ថា ការ​រត់​ប្រណាំង​នេះ គឺ​ការ​រត់​ប្រណាំង​លើក​ចុងក្រោយ​របស់​លោក​ហើយ នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ​នេះ។

លោក​ចំណាយ​ពេល​១៩​ក្រៀស​៧៨​វិនាទី នៅ​ក្នុង​ការ​រត់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង Rio។ រយៈពេល​នេះ គឺ​លើស​កន្លះ​វិនាទី ពី​កំណត់​ត្រា​ពិភពលោក​របស់​លោក​ផ្ទាល់ ប៉ុន្តែ​នៅ​តែ​លឿន​ជាង​កីឡាករ​ Andre De Grasse មក​ពី​ប្រទេស​កាណាដា ដែល​ជាប់​លំដាប់​លេខ២​ដែរ។

ក្រោយ​ការ​ប្រកួត លោក Bolt មាន​ប្រសាសន៍​ថា លោក​ពេញចិត្ត​នឹង​មេដាយ​មាស​នេះ ប៉ុន្តែ លោក​ថា លោក​គួរ​តែ​អាច​រត់​បាន​លឿន​ជាង​នេះ។

រហូត​មក​ដល់​ពេល​នេះ លោក Bolt ឈ្នះ​បាន​មេដាយ​អូឡាំពិក​ចំនួន​៣​ជាប់ៗ​គ្នា នៅ​ក្នុង​វិញ្ញាសា​រត់​ប្រណាំង​ចម្ងាយ​២០០​ម៉ែត្រ និង​៨០០រយ​ម៉ែត្រ។

នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ពីរ​ថ្ងៃ​ មុន​ពេល​ដែល​លោក​ឈាន​ដល់​វ័យ​៣០​ឆ្នាំ លោក Bolt នឹង​រត់​ជា​លើក​ទី​បី​ ជាប់ៗ​គ្នា ក្នុង​វិញ្ញាសា​រត់​បណ្ដាក់​គ្នា​ចម្ងាយ​១០០​ម៉ែត្រ បួន​ដង​ ជាមួយ​ក្រុម​ហ្សាម៉ាអ៊ីក​របស់​លោក៕

XS
SM
MD
LG