ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​អាជ្ញា​ជំរុញ​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​បំផ្ទុះ​គ្រាប់​បែក​​ការរត់​ប្រណាំង​ម៉ារ៉ាតុន​ Boston


នៅ​ក្នុង​ការបង្ហាញ​ជា​គំនូរ៖​ Dzhokhar Tsarnaev ត្រូវ​​បាន​បង្ហាញ​ឈរ​នៅ​ក្បែរ​មេធាវី​ការពារ​ក្តី​របស់​គាត់​ ខណៈ​ពេល​ដែល​​គណៈវិនិច្ឆ័យ​បង្ហាញ​ពី​សាលក្រម​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០១៥។​
នៅ​ក្នុង​ការបង្ហាញ​ជា​គំនូរ៖​ Dzhokhar Tsarnaev ត្រូវ​​បាន​បង្ហាញ​ឈរ​នៅ​ក្បែរ​មេធាវី​ការពារ​ក្តី​របស់​គាត់​ ខណៈ​ពេល​ដែល​​គណៈវិនិច្ឆ័យ​បង្ហាញ​ពី​សាលក្រម​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០១៥។​

ក្នុង​ពេល​ជិត​ពីរ​សប្តាហ៍​បន្ទាប់​ពី​បាន​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​ក្នុង​បទ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន​នៅ​ទី​ក្រុង​ Boston​ គឺ​ Dzhokhar​ Tsarnaev​ មាន​ទោស​ក្នុង​បទ​ទាំង​ ៣០​ករណី​ សមាជិក​គណៈវិនិច្ឆ័យ​បាន​ឮ​ហេតុផល​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ថា​ហេតុ​អ្វី​បាន​ Tsarnaev​ ត្រូវ​យក​ទៅ​ប្រហារ​ជីវិត។​

រដ្ឋអាជ្ញា​ស.រ.អា.​បាន​បង្ហាញ​គណៈវិនិច្ឆ័យ​ដែល​មាន​សមាជិក​ ១២​ នាក់​ នូវ​រូបថត​របស់​ Tsarnaev​ ដែល​បាន​លើក​ម្រាម​ដៃ​កណ្តាល​ដាក់​ម៉ាស៊ីន​ថត​រូប​ឃ្លាំ​មើល​មួយ​ ដែល​មាន​ន័យ​ជា​ការ​ជេរ​ប្រមាថ​មើល​ងាយ​ នៅ​ថ្ងៃ​ទី​មួយ​នៃ​ការ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ក្នុង​ឆ្នាំ​ ២០១៣។​

លោក​ស្រី​ Nadine​ Pellegrini​ មេធាវី​ស.រ.អា.​ បាន​ចង្អុល​ទៅ​រូប​ថត​ហើយ​ថ្លែង​ថា​ «នេះ​គឺ​ជា​រូប​របស់​ Tsarnaev​ ដែល​មិន​ព្រួយ​បារម្ភ​ មិន​ស្តាយ​ក្រោយ​ និង​មិន​ផ្លាស់​ប្តូរ​ទេ»។​

Tsarnaev​ អាយុ​ ២១​ ឆ្នាំ​ ជា​អ្នក​ចូល​សញ្ជាតិ​អាមេរិកាំង​ មាន​ដើម​កំណើត​មក​ពី​ប្រទេស​ឆេឆេនី​ (Chechnya)​ ហើយ​បាន​ត្រូវ​តុលាការ​កាត់​ឲ្យ​មាន​ទោស​ក្នុង​ការ​ចូល​រួម​ជា​មួយ​បង​ប្រុស​របស់​គាត់​ឈ្មោះ​ Tamerlan​ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​មេសា​ឆ្នាំ​ ២០១៣៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG