ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូឡូញ​រិះគន់​គម្រោង​នៃ​ការកំណត់​ចំនួន​ទទួល​យក​ជន​ភៀសខ្លួន​មុន​កិច្ច​ប្រជុំ​កំពូល


រូប​ភាព​ឯកសារ ៖ លោក​ Grzegorz Schetyna រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ប៉ូឡូញ​​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​​ នៅ​​មុន​កិច្ច​ប្រជុំ​នៃ​រដ្ឋ​មន្រ្តី​ការបរទេស​​នៃ​ក្រុម​បណ្តា​ប្រទេស​សមាជិក​អ៊ឺរ៉ុប​ នៅ​ឯ​អគារ​ EU Coucil នៅ​ក្នុង​ទីក្រុង​​ព្រុចសែល (Brussels)។
រូប​ភាព​ឯកសារ ៖ លោក​ Grzegorz Schetyna រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ប៉ូឡូញ​​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​​ នៅ​​មុន​កិច្ច​ប្រជុំ​នៃ​រដ្ឋ​មន្រ្តី​ការបរទេស​​នៃ​ក្រុម​បណ្តា​ប្រទេស​សមាជិក​អ៊ឺរ៉ុប​ នៅ​ឯ​អគារ​ EU Coucil នៅ​ក្នុង​ទីក្រុង​​ព្រុចសែល (Brussels)។

លោក​ Grzegorz Schetyna រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ប៉ូឡូញ​បាន​និយាយ​ថា​ ទ្វីប​អឺរ៉ុប​ត្រូវ​ការ​ឱ្យ​មាន​ផែនការ​រួម​គ្នា​មួយ ​ដើម្បី​ដោះ​ស្រាយវិបត្តិ​ជន​ភៀស​ខ្លួន​ដែល​កំពុង​តែ​មាន។ ក៏​ប៉ុន្តែ​គឺ​មិនមែន​ជា​ផែនការ​មួយ​ ដែល​ដាក់​ចំនួន​កម្រិត​សម្រាប់​ឱ្យ​ប្រទេស​នីមួយៗ​ចែង​ថា​ ពួក​គេ​គួរ​ទទួល​យក​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ។

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​បោះពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​កាសែត​ Politico Europe លោក Schetyna បាន​និយាយ​ថា​អាទិភាព​ទីមួយសម្រាប់​សហភាព​អឺរ៉ុប​គឺ​បិទ​ព្រំដែន​របស់​ផង​ខ្លួន​ ហើយ​ថា​ប្លុក​នេះ​គួរ​បង្កើត​មជ្ឈមណ្ឌល​ទទួល​ជន​ភៀសខ្លួន ​ដើម្បី​ឱ្យ​ដឹង​ថា​តើ​នរណា​ជា​ជន​ភៀសខ្លួន​និង​ថា​តើ​នរណា​ជា​ក្រុម​ជន​ចំណាក​ស្រុក​ដែល​មាន​បញ្ហា​សេដ្ឋកិច្ច។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ប៉ូឡូញ​បាន​សរសេរ​ថា​ «យើង​មិន​អាច​ឱ្យ​បញ្ហា​ជន​ភៀសខ្លួន ​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់​គ្នា​និង​ប្រឆាំង​គ្នា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ទេ។​ ព្រោះ​តែ​ហេតុ​នេះ​ហើយ​ បាន​ជា​យើង​គិតគូរ​អំពី​បញ្ហាប្រឈម​នៅ​ចំពោះ​មុខ​ មិន​មែន​ក្នុង​ន័យ​នៃ​ការដាក់​កំហិត​ឱ្យ​មាន​ចំនួន​កម្រិត ​ដែល​ប្រហែល​ជា​វិធី​ហួស​សម័យ​និង​មិន​គ្រប់គ្រាន់​ទេ​នៅ​ពេល​នេះ​ ក៏​ប៉ុន្តែ​គិត​ពី​បញ្ហា​នេះ​ក្នុង​ន័យ​នៃ​សាមគ្គីភាព​វិញ។​»

លោក Schetyna បាន​ថ្លែង​ថា​ប្រទេស​ប៉ូឡូញ​មិន​ជំទាស់​នឹង​ការទទួល​យក​ជន​ភៀស​ខ្លួន​នោះ​ទេ ក៏​ប៉ុន្តែ​ថា​សំណើ​ដែល​ឱ្យ​ប្រទេស​ជាតិ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ ដើម្បី​ទទួល​ចំណែក​នៃ​ជន​ភៀសខ្លួន​១២០.០០០​នាក់ ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ពេញ​លេញ​ទេ៕

XS
SM
MD
LG