ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ពលរដ្ឋជាង២លាននាក់នៅភ្នំពេញស្ថិតក្នុងស្ថានភាពបិទខ្ទប់ ក្នុងអំឡុងការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩

ពលរដ្ឋប្រមាណ ២លាន ២សែននាក់ នៅរាជធានីភ្នំពេញ កំពុងស្ថិតនៅក្រោមស្ថានភាពបិទខ្ទប់ រយៈពេលពីរសប្តាហ៍ ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលខ្លាំងនៅក្នុងទីប្រជុំជនដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។ វិធានការបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងកើនឡើងខ្លាំងក្នុងចំណោមពលរដ្ឋនៅក្នុងក្រុងទាំងពីរនេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ករណីឆ្លងសរុបនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរមួយនេះនៅកម្ពុជា មានចំនួន ៥២១៨នាក់។ រីឯករណីស្លាប់បានកើនលើស ៣៧នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា៕

XS
SM
MD
LG