ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​នាំ​ចេញ​ប្រេង​នឹង​សម្រេច​ចិត្ត​ទៅ​លើ​​បរិមាណ​ប្រេង​ដែល​ត្រូវ​ផលិត

រដ្ឋ​មន្រ្តី​ធនធាន​រ៉ែ និង​ប្រេង​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត លោក Ali Ibrahim Naimi ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ មុន​កិច្ចប្រជុំ​របស់​រដ្ឋ​មន្រ្តី​ប្រេង​ ឬ​ OPEC នា​ថ្ងៃ​សុក្រ។

រដ្ឋ​មន្ត្រី​នៃ​បណ្តា​ប្រទេស​នាំ​ចេញ​ប្រេង ឬ​ហៅ​កាត់​ថា OPEC គ្រោង​ជួប​ប្រជុំ​គ្នា​ នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​រដ្ឋធានី​វីយែន (Vienna) ប្រទេស​អូទ្រីស​ដើម្បី​សម្រេច​ថា​តើ​ពួកគេ​គួរ​តែ​កាត់​បន្ថយ​ការ​ផលិត​ប្រេង ដើម្បី​ជួយ​បង្កើន​តម្លៃ​ប្រេង​ឡើង​វិញ​ដែរ​ឬ​ទេ។ តម្លៃ​ប្រេង បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ពេល​ថ្មីៗ​នេះ។

អ្នក​វិភាគ​ទីផ្សា​ភាគច្រើន​រំពឹង​ថា ប្រទេស​ជា​សមាជិក​នៃ​អង្គការ OPEC នេះ​នឹង​រក្សា​បរិមាណ​ផលិត​ក្នុង​កម្រិត​ដដែល។​

អង្គការ OPEC គឺ​ជា​សម្ព័ន្ធ​ដែល​មាន​សមាជិក​១២​ប្រទេស​ដែល​ផលិត​ប្រេង​ច្រើន​ជាង​គេ​លើ​ពិភពលោក។

នៅ​មុន​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នេះ ប្រទេស​ផលិត​ប្រេង​ធំ​ជាងគេ​របស់ OPEC គឺ​ប្រទេស អារ៉ាប៊ី​សាអូឌីត​មិន​បាន​ស្តាប់​តាម​ការ​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ការ​ផលិត​ប្រេង​នេះ​ទេ ដើម្បី​ការពារ​ភាគហ៊ុន​នៃ​ទីផ្សារ​ប្រេង​របស់​ខ្លួន។

បណ្តា​ប្រទេស​ OPEC ប្រឈម​នឹង​ការ​ផលិត​ប្រេង​ក្នុងបរិមាណ​ច្រើន​លើសលុប​ដែល​បណ្តាល​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ជាង​៦០ភាគរយ​នៅ​ក្នុង​រយៈពេល​១៨ខែ​ចុងក្រោយ​នេះ៕

XS
SM
MD
LG