ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​នីហ្សេរីយ៉ា​និយាយថា​ពួក​គេ​វាយ​យក​បាន​ទីបញ្ជាការ​ពួក​ Boko Haram


រូបថត​ឯកសារ៖ ​អាវុធបេមួយ​ដើម ​​ត្រូវ​បាន​គេ​ពាក់​លើ​កញ្ចក់​ឡាន​ទាហាន​ នៅ​ក្នុង​ទីក្រុង​ Damasak នៃ​ប្រទេស​នីហ្សេរីយ៉ា​ កាលពី​ថ្ងៃទី​១៨ ខែ​មីនា​ ឆ្នាំ២០១៥។
រូបថត​ឯកសារ៖ ​អាវុធបេមួយ​ដើម ​​ត្រូវ​បាន​គេ​ពាក់​លើ​កញ្ចក់​ឡាន​ទាហាន​ នៅ​ក្នុង​ទីក្រុង​ Damasak នៃ​ប្រទេស​នីហ្សេរីយ៉ា​ កាលពី​ថ្ងៃទី​១៨ ខែ​មីនា​ ឆ្នាំ២០១៥។

ពួក​យោធានីហ្សេរីយ៉ា ​(Nigeria) ​បាន​និយាយ​ថា ​ពួក​ទាហាន​រដ្ឋាភិបាល​បាន​វាយ​យក​បាន​ក្រុង​ Gwoza​ មក​វិញ​ ​ដែល​ជា​ក្រុង​មួយ​ក្នុង​បណ្តា​តំបន់​ចុង​ក្រោយ​នៅ​ក្នុង​ប៉ែក​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា ​ដែល​ត្រូវ​ត្រួត​ត្រា​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ​ Boko Haram។

ពួក​យោធា​បាន​និយាយ​តាមបណ្តាញ​ Twitter​ ថា​ពួក​ទាហាន​បាន​វាយ​យក​បាន​ក្រុង​នេះ​នៅ​ក្នុង​រដ្ឋ​ Borno​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ហើយ​បាន​បំផ្លាញ​ទី​ស្នាក់​ការ​ធំ​របស់​ពួក​ Boko Haram ​ដែល​បាន​ប្រកាស​ខ្លួន​ឯង​ថា​ជា​អ្នក​ស្នង​នៃ​សាសនា​អ៊ីស្លាម​ (caliphate)។​ ពួក​យោធា​បាន​និយាយ​ថា ​នឹង​មាន​ការ​ផ្សាយ​សេចក្តី​លម្អិត​នៅ​ពេល​បន្ទាប់​ទៀត។

របាយការណ៍ដែល​មិន​ទាន់ត្រូវ​បាន​បញ្ជាក់​ថា​ពិត​ឬ​យ៉ាង​ណា​នោះ​ ធ្វើ​ទ្បើង​២៤​ម៉ោង​នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​និង​បោះ​ឆ្នោត​សភា​នៃប្រទេស​នីហ្សេរីយ៉ា។​

លោក​ប្រធានាធិបតី​ Goodluck Jonathan​ និង​គណបក្ស PDP​ គ្រប់គ្រង​ប្រទេស​របស់​លោក​ ប្រឈម​មុខ​នឹង​ការ​ប្រជែង​យ៉ាង​ខ្លាំង​ពី​គណបក្ស​ប្រឆាំង​ APC​ និង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​នេះ​ គឺ​លោក​ Muhammadu Buhari ​ដែល​ជា​អតីត​អ្នក​គ្រប់គ្រង​យោធា។ ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​ ការ​ប្រកួត​ប្រជែង​គ្នា​នេះ​មាន​ភាព​ប្រកិតគ្នា​ណាស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG