ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​៨០០នាក់​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ត្រូវ​បាន​ចាប់ខ្លួន​ក្នុងប្រតិបត្តិការ​រួម​រវាង​ចិន​និង​មីយ៉ាន់ម៉ា


រូបឯកសារ៖ ជនជាតិចិនមួយក្រុមត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការវាយឆ្មក់របស់ប៉ូលីស ដោយសង្ស័យថាបានដំណើរការបណ្តាញបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត ដែលចាប់ជនរងគ្រោះរាប់រយនាក់នៅក្នុងប្រទេសចិន នៅឯអគារនៃសួនឧស្សាហកម្ម Kara ក្នុង Batam ក្នុងខេត្ត Riau Islands ប្រទេសឥណ្ឌូណេស៊ី។
រូបឯកសារ៖ ជនជាតិចិនមួយក្រុមត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការវាយឆ្មក់របស់ប៉ូលីស ដោយសង្ស័យថាបានដំណើរការបណ្តាញបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត ដែលចាប់ជនរងគ្រោះរាប់រយនាក់នៅក្នុងប្រទេសចិន នៅឯអគារនៃសួនឧស្សាហកម្ម Kara ក្នុង Batam ក្នុងខេត្ត Riau Islands ប្រទេសឥណ្ឌូណេស៊ី។

មនុស្ស​ជាង ​៨០០នាក់ ​ដែល​ត្រូវ​បាន​សង្ស័យ​ថាជាមេខ្យល់​បោកប្រាស់​នាំ​មនុស្ស​ឆ្លង កាត់​ព្រំដែន​ ត្រូវ​បាន​ចាប់​ខ្លួនដោយ​ប្រតិបត្តិការ​រួម​រវាង​កងកម្លាំង​ប៉ូលិស​មីយ៉ាន់ម៉ា​និង​ចិន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ស្ថានទូត​ចិន​ក្នុងទីក្រុង​រ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា នៅ​ថ្ងៃ​ចន្ទ​នេះ​ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារសារព័ត៌មាន AFP។

គេ​ឃើញ​មាន​សមាសភាពនៃក្រុម​បោកប្រាស់​ជា​ច្រើន​កើត​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​មាន​ជនជាតិ​ចិន​និង​ជនជាតិនៃ​ប្រទេស​ផ្សេង​ទៀត​ចូលរួមផងដែរ​ ដោយ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការបោកប្រាស់​ដល់​ពលរដ្ឋ​របស់ខ្លួននៅ​ក្នុង​មុខរបរ​មួយ​នេះ​ ដោយ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ​មាន​តម្លៃ​រាប់ពាន់​លានដុល្លារ​អាមេរិក។

រដ្ឋាភិបាល​ក្រុងប៉េកាំង​ដែលជា​សម្ព័ន្ធមិត្ត និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធដ៏​សំខាន់​មួយដល់​របប​សឹកយោធា​មីយ៉ាន់ម៉ា​ដែល​ឯកកោ​នោះ​បាន​ស្នើ​របប​សឹក​មីយ៉ាន់ម៉ា​ឱ្យ​បង្ក្រាប​ប្រតិបត្តិការ​បោកប្រាស់​នេះ​ជា​ច្រើន​លើក​ច្រើន​សារ។

ក្រុមប៉ូលិស​ចិន​បាន​ផ្តល់​តម្រុយដល់ប៉ូលិស​មីយ៉ាន់ម៉ា​ ដោយ​បាន​វាយ​ឆ្មក់​ឆែកឆេរ​ក្នុង​ទីក្រុង​ Muse ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយនៅ​ក្នុង​រដ្ឋ Shan ភាគខាង​ជើង​ប្រទស​មីយ៉ាន់ម៉ា។ នេះ​បើ​តាមស្ថានទូត​ចិន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​បា​និយាយលើ​បណ្តាញ​សង្គម​ចិន WeChat។

ស្ថាន​ទូតចិនបាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ក្រុមប៉ូលិស​មីយ៉ាន់ម៉ា​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​ ៨០៧​នាក់​ ​ដែលធ្វើ​សកម្មភាព​ឧក្រិដ្ឋ​ឆ្លង​ព្រំដែន​និងរឹបអូស​បាន​កុំព្យូទ័រ​ ទូរស័ព្ទដៃ​និង​ឯកសារក្លែង​ក្លាយ​មួយ​ចំនួន​ផង​ដែរ។

សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​បន្ត​ទៀត​ថា​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ មាន​ជនជាតិ​ចិន​ចំនួន ​៣៥២​នាក់​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ក្រៅ​ពី​នោះ​ជា​ជនជាតិ​មីយ៉ាន់ម៉ា។

របប​យោធា​មីយ៉ាន់ម៉ា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​វាយឆ្មក់​ឆែកឆេរ​នោះ​ឡើយ។

កាល​ពី​ឆ្នាំទៅ ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​និយាយ​ថា​មាន​មនុស្ស​យ៉ាងតិចចំនួន ​១សែន ​២ម៉ឺន​នាក់​ បាន​ជាប់ផុង​ខ្លួននៅក្នុងអំពើបោកប្រាស់ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

បើ​តាម​ប្រព័ន្ធឃោសនា​រដ្ឋចិន​បានផ្សព្វផ្សាយ​ថា​មនុស្ស​ជាង​ ៤ម៉ឺននាក់​ ដែល​សង្ស័យ​ថាមាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បោកប្រាស់​តាម​អ៊ីនធឺណិត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បានប្រគល់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​ទៅ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG