ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ារ៉ុក​និយាយ​ថា​បាន​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​ជាតិ​បែលហ្ស៊ិក​ដែល​ជាប់​ទាក់​ទង​នឹង​ការវាយ​ប្រហារ​នៅ​ប៉ារីស


FILE - Members of the Moroccan special anti-terror unit are seen guarding the headquarters of the Central Bureau of Judicial Investigations in Sale near Rabat, Morocco, Jan. 5, 2016.
FILE - Members of the Moroccan special anti-terror unit are seen guarding the headquarters of the Central Bureau of Judicial Investigations in Sale near Rabat, Morocco, Jan. 5, 2016.

ក្រុម​មន្ត្រី​ប្រទេស​ម៉ារ៉ុក​និយាយ​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​បែលហ្ស៊ិក​ម្នាក់ជាប់​សង្ស័យ​ថា​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​អ្នក​ធ្វើការ​វាយ​ប្រហារ​ដែលបាន​សម្លាប់​មនុស្ស​១៣០​នាក់​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ខែវិច្ឆិកា​។

ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ម៉ារ៉ុក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ បុរស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ជិត​ក្រុង Casablanca ហើយ​មាន​«ចំណង​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ជន​ខ្លះ» ក្នុង​ចំណោម​អ្នក​ធ្វើការ​វាយ​ប្រហារ។​

ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទាមទារ​ការទទួល​ខុស​ត្រូវ​ដល់​ការបំផ្ទុះ​គ្រាប់បែក​និង​ការ​បាញ់​កាំភ្លើង​ដែល​មាន​ការ​សម្រប​សម្រួល​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​ ដែល​បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​ជា​ច្រើន​នាក់​បាត់បង់​ជីវិត​នៅ​ឯ​កន្លែង​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ារីស។

ក្រុម​មន្ត្រី​សន្តិសុខ​បារាំង​និង​បែលហ្ស៊ិក​បាន​តាម​ដាន​ក្រុម​អ្នក​ធ្វើការ​វាយ​ប្រហារ​ខ្លះ​ដល់​ក្រុង​ប៉ារីស​និង​ក្រុង​ព្រុចសែល​។​

យ៉ាង​ហោច​ណាស់​មាន​ជន​ជាប់​សង្ស័យ​ពីរ​នាក់​មាន​ការ​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​ទាំង​នេះ​គឺ​ឈ្មោះ​ Salah Abdelslam និង​ឈ្មោះ​ Mohamed Abrini នៅ​រត់​គេច​ខ្លួន​នៅ​ឡើយ។​ ក្រុម​អ្នកវាយ​ប្រហារ​៩​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​និង​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​សន្តិសុខ​នៅ​ពេល​បន្ទាប់​មក​ទៀត។​

ឈ្មោះ​ Abdelslam បាន​កើត​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​ ហើយ​មាន​ជាប់​ខ្សែ​ស្រឡាយ​ជាតិ​ម៉ារ៉ុក​និង​បារាំង។​ អាជ្ញាធរ​ម៉ារ៉ុក​បាន​ចេញ​ដីកា​ចាប់​ខ្លួន​គាត់​កាល​ពី​ខែ​ធ្នូ។​ រូប​តាម​ camera សន្តិសុខ​របស់​ប៉ូលិស​បារាំង​បង្ហាញ​ឱ្យ​ឃើញ​ឈ្មោះ​ Abrini នៅ​ឯ​កន្លែង​ចាក់​សាំង​មួយ​ជាមួយ​ឈ្មោះ Salah Abdeslam ពីរ​ថ្ងៃ​មុន​មាន​ការ​វាយ​ប្រហារ​ទាំង​នោះ​ ដោយ​បើក​ឡាន​ដែល​ត្រូវ​បាន​យក​មក​ប្រើ​នៅ​ពេល​បន្ទាប់​ដោយ​ក្រុម​អ្នក​ធ្វើការ​វាយ​ប្រហារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG