ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ឌិត​ ឡៅ ម៉ុងហៃ៖ ព្រះមហាក្សត្រ​គួរ​មាន​អំណាច​ដូច​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ


ប្រជាពលរដ្ឋ​ចូល​រួម​កាន់​ទុក្ខ​នៅ​ក្នុង​​ព្រះរាជពិធី​ព្រះបរមសព​នៃ​ព្រះបរមតនកោដ្ឋ។
ប្រជាពលរដ្ឋ​ចូល​រួម​កាន់​ទុក្ខ​នៅ​ក្នុង​​ព្រះរាជពិធី​ព្រះបរមសព​នៃ​ព្រះបរមតនកោដ្ឋ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖​ ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​បាទ​ នរោត្តម​ សីហនុ​ បាន​នាំ​ឱ្យ​មាន​សំណួរ​ថ្មី​ជា​ច្រើន​អំពី​អនាគត​នៃ​របប​រាជានិយម​និង​តួនាទី​របស់​ស្ថាប័ន​រាជបល្ល័ង្គក្នុង​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​មាន​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ​ព្រះបាទ​សីហនុ​បាន​សោយរាជ្យ​រហូត​ដល់​ឆ្នាំ​២០០៤​ហើយ​មុន​ពេល​ព្រះ​អង្គ​បាន​យាង​ចូល​និវត្តន៍ ​ព្រះ​អង្គ​បាន​ចូល​រួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ​យ៉ាង​សកម្ម។ ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​គឺ​ព្រះករុណា​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី មិន​ធ្លាប់​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ទេ។

លោក​ បណ្ឌិត​ ឡៅ​ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ ពិភាក្សា​អំពី​អនាគត​នៃ​ស្ថាប័ន​ព្រះមហាក្សត្រ​នៅក្នុង​កម្មវិធី​វិទ្យុ «ហេឡូវីអូអេ» កាល​ពី​យប់​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ​ ឆ្នាំ២០១៣។
លោក​ បណ្ឌិត​ ឡៅ​ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ ពិភាក្សា​អំពី​អនាគត​នៃ​ស្ថាប័ន​ព្រះមហាក្សត្រ​នៅក្នុង​កម្មវិធី​វិទ្យុ «ហេឡូវីអូអេ» កាល​ពី​យប់​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ​ ឆ្នាំ២០១៣។
លោក​ បណ្ឌិត​ ឡៅ​ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​បាន​បកស្រាយ​ពន្យល់​បន្ថែម​ពី​តួនាទី​របស់​ស្ថាប័ន​ព្រះ​មហាក្សត្រ​និង​អនាគត​នៃ​ស្ថាប័ន​នេះ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​បញ្ជាក់​ថា ​ស្នារព្រះហស្ថ​របស់​ព្រះ​បាទ​នរោត្តម​ សីហនុ​ក្នុង​ការ​ទាមទារ​បាន​ឯករាជ្យ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ឋានៈ​ស្មើ​មុខមាត់​នឹង​ប្រទេស​ជិតខាង​និង​ជា​ប្រជាជាតិ​មួយ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ។

ប៉ុន្តែ​លោក​បណ្ឌិត​ក៏​បាន​បញ្ជាក់​ថា​អ្នក​ដឹកនាំ​គួរ​តែ​គោរព​តាម​រដ្ឋធម្មនុញ្ញ​ដែល​ធានា​នូវ​ព្រះ​រាជ​តួនាទី​ដ៏​ធំធេង​របស់​ស្ថាប័ន​ព្រះ​មហាក្សត្រ​ដែល​ក្នុង​នោះ​ព្រះមហាក្សត្រ​ដែល​សោយរាជ្យ​មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការ​កងទ័ព​ដែល​ជា​ព្រះ​រាជ​តួនាទី​មួយ ​សូម្បី​ព្រះ​បាទ​ នរោត្តម ​សីហនុ​ និង​ព្រះ​ករុណា ​នរោត្តម​ សីហមុនី​មិន​ដែល​ត្រូវ​បាន​ថ្វាយ​តួនាទី​នេះ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទេ៕

តើ​អ្នក​យល់ស្រប​នឹង​ការ​វិភាគ​នេះ​ទេ? តើ​អ្នក​គិត​ថា​អនាគត​នៃ​ស្ថាប័ន​ព្រះមហាក្សត្រ​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ណា?
XS
SM
MD
LG