ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Merkel ជំរុញ​ឲ្យ​ចិន​ដោះស្រាយ​ជម្លោះ​សមុទ្រ​ជាមួយ​អាមេរិក


លោក​នាយក​រដ្ឋ​មន្រ្តី Li Keqiang ដើរ​ជាមួយ​លោកស្រី​អធិការបតី Angela Merkel ក្នុង​ពិធី​ស្វាគមន៍​ដែល​ធ្វើ​ឡើង​នៅ​ខាង​ក្រៅ​អគារ Great Hall of the People នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។
លោក​នាយក​រដ្ឋ​មន្រ្តី Li Keqiang ដើរ​ជាមួយ​លោកស្រី​អធិការបតី Angela Merkel ក្នុង​ពិធី​ស្វាគមន៍​ដែល​ធ្វើ​ឡើង​នៅ​ខាង​ក្រៅ​អគារ Great Hall of the People នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ចកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​កាន់​ទីក្រុង​ប៉េកាំង ​លោកស្រី​អធិការបតី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​ដោះ​ស្រាយ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តុលាការ​អន្តរជាតិ។

លោកស្រី Merkel បាន​មាន​ប្រសាសន៍​ថា ​វា​មាន​សារៈ​សំខាន់​ដែល​ថា​ ផ្លូវ​ពាណិជ្ជកម្ម​តាម​សមុទ្រ​ត្រូវ​មាន​ដំណើរការ ​ថ្វី​បើ​មាន​ជម្លោះ​ដែល​បាន​រីក​រាលដាល​កាន់​តែ​ធំ​ឡើងៗ​នៅ​សប្តាហ៍​នេះ​ បន្ទាប់​ពី​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​បាន​ជួប​ឧបសគ្គ​ដោយ​សារ​ការ​ការពារ​ផ្លូវ​នាវា​ចរណ៍​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោកស្រី Markel បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ​ស៊ី ​ជីងពីង​ ហើយ​និង​នាយក​រដ្ឋ​មន្រ្តី Li Keqiang ​ខណៈ​ដែល​អាល្លឺម៉ង់​ និង​ចិន ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​រួម​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ទិញ​យន្តហោះ​ចំនួន​១៣០​គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Airbus SE ដែល​មាន​តម្លៃ​ទឹក​ប្រាក់​១៧​ពាន់​លាន​ដុល្លារ។

លោកស្រី​អធិការបតី Merkel ត្រូវ​បាន​អម​ដំណើរ​ដោយគណៈ​ប្រតិភូ​នាយក​ប្រតិបត្តិ​ដែល​មាន​សមាជិក​២០​នាក់ ​រួម​មាន​លោក Matthias Muller អគ្គនាយក​ក្រុម​ហ៊ុន​ថ្មី​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen ដែល​តំណាង​ឲ្យ​ផ្នែក​ផលិត​ម៉ាស៊ីន​ រថយន្ត អគ្គីសនី​ និង​ទូរ​គមនាគមន៍។

ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ទី​៣​របស់​អាល្លឺម៉ង់​នៅ​ក្នុង​ពិភពលោក ​ដោយ​មានពាណិជ្ជកម្ម​ទ្វេ​ភាគី​ដែល​មាន​ទឹក​ប្រាក់​ជាង​១៦៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤។លោកស្រី​ Merkel ក៏​បាន​ជួប​ជាមួយ​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែរ។​ លោក Steffen Seibert អ្នកនាំ​ពាក្យ​របស់​លោកស្រី​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Tweeter ​ថា ​នៅ​ពេល​បញ្ចប់​ថ្ងៃ​ទី​មួយ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ចរបស់​លោកស្រី​ទៅ​កាន់​ប្រទេស​ចិន ​លោក​ស្រី​អធិការបតី Merkel ​បាន​ជួប​ជាមួយ​សមាជិក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចិន ​មេធាវី​សិទ្ធិ​មនុស្ស ​អ្នក​និពន្ធ ​និង​អ្នក​សរសេរ​ប្លុក៕

XS
SM
MD
LG