ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ប្រធានាធិបតី​​​​​​ជាប់​​​ឆ្នោត​​​ថ្មី លោក Donald Trump ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​ក្នុង​​​អំឡុង​​​ពេល​​​ការ​​​ជួប​​​ប្រជុំ​​​នៅ​​​ក្រុង​​​ញូវយ៉ក កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩​​​ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៦។
ប្រធានាធិបតី​​​​​​ជាប់​​​ឆ្នោត​​​ថ្មី លោក Donald Trump ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​ក្នុង​​​អំឡុង​​​ពេល​​​ការ​​​ជួប​​​ប្រជុំ​​​នៅ​​​ក្រុង​​​ញូវយ៉ក កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩​​​ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៦។

លោក Donald Trump ជាប់​​​ឆ្នោត​​​ជា​​​ប្រធានាធិបតី​​​អាមេរិក​​​ថ្មី

VOA នឹង​ផ្សាយ​ព័ត៌មាន​ចុង​ក្រោយ​អំពី​លទ្ធផល​នៅ​ទំព័រ​នេះ។ សូម​លោក​អ្នក​កុំ​ភ្លេច​ត្រឡប់​មក​គេហទំព័រ​នេះ​វិញឬ http://khmer.voanews.com/live ​នៅ​ពេល​ខាង​មុខ។ សូមកុំភ្លេច​ចូលទំព័រ VOA ពិសេសអំពីការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ http://khmer.voanews.com/uselection2016 ឬ​ប្រើ​ hashtag ពិសេស #voakhmerelection2016។

០៧:២០ ៩.១១.២០១៦

ថ្ងៃអង្គារ​ទី៨ ខែវិច្ឆិកា​នេះ ជា​ថ្ងៃបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ហើយ​នៅ​ពេល​នេះ​ លោក​សឹង សុផាត ​នៃ​ VOA បាន​និយាយ​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងវ័យ​ក្មេង​ពីរ​នាក់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ម្នាក់​គាំទ្រ​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ម្នាក់​ទៀត​គាំទ្រ​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ ដើម្បី​ស្វែងយល់​អំពី​ទស្សនៈ​របស់​ពួកគេ​ចំពោះ​បេក្ខជន​ទាំងពីរ៕

០៧:២៤ ៩.១១.២០១៦

កម្រងរូបភាព៖ ពលរដ្ឋ​អាមេរិកាំង​ទៅ​បោះឆ្នោត ក្រោយ​ការ​ឃោសនាបោះឆ្នោត​ដ៏​ជូរចត់​បញ្ចប់​

ពលរដ្ឋអាមេរិកាំង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក កំពុង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ថ្មីនៅ​ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយ​ការ​ឃោសនា​បោះឆ្នោត​ដ៏​ជូរចត់បាន​បញ្ចប់​ទៅ ជា​ពេល​ដែល​លោកស្រី ហ៊ីឡារី គ្លីនតុន ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ដូណាល់ ត្រាំ ជា​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ ជួប​អ្ន​ក​បោះឆ្នោត​ជា​លើក​ចុង​ក្រោយ។

០៧:២៦ ៩.១១.២០១៦

មណ្ឌលបោះឆ្នោតមួយនៅក្រុង Damascus រដ្ឋMaryland ដែលថតដោយ VOA Drone។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG