ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​អ៊ីស្លាម​លើក​ទង់ជាតិ​នៅ​ក្រុង Ramadi

កងកម្លាំង​សន្តិសុខ​ការពារ​ទីស្នាក់ការ​របស់​ពួកគេ​ដែល​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​និយម​កំឡុង​ព្យុះ​ដីខ្សាច់​នៅ​ផ្នែក​ខាង​កើត​នៃ​ក្រុង Ramadi ទីរួម​ខេត្ត​ Anbar ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥។tate extremists during sand storm in the eastern part of Ramadi, the capital of Anbar province, Iraq, May 14, 2015.

ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​វាយ​យក​បាន​អាគារ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​ដែល​មាន​កំផែង​ព័ទ្ធ​ជុំវិញ​នៅ​ក្នុង​ក្រុង​ Ramadi នៃ​ប្រទេស​អ៊ីរ៉ាក់កាល​ពី​ថ្ងៃ​សុក្រ​ដោយ​បានលើក​ទង់ខ្មៅ​របស់​ពួកគេ​នៅ​លើ​ទីរួម​ខេត្ត Anbar។​

ក៏​ប៉ុន្តែ​ ទោះជា​យ៉ាង​ណាក៏​ដោយ​ក៏​សមាជិក​ម្នាក់​នៃ​សភា​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​ប្រាប់​វីអូអេ​ផ្នែក​ផ្សាយ​ជាភាសា Kurde ថា​ទីក្រុង​នេះ​មិន​មែន​ឋិត​នៅ​ក្នុង​ការ​ត្រួតត្រា​ទាំងស្រុង​របស់​ពួក​រដ្ឋ​អ៊ីស្លាម​ទេ។​ គេ​មាន​ជំនឿ​ថា​កងកម្លាំង​រដ្ឋាភិបាល​នៅ​កាន់កាប់​មជ្ឈមណ្ឌល​បញ្ជាការ​យោធា​មួយនៅ​ក្នុង​ប៉ែក​ខាង​លិច​នៃ​ក្រុង​ Ramadi។​

កាល​ពី​យប់មិញ​ក្រុម​យុទ្ធជន​រដ្ឋ​អ៊ីស្លាម​បាន​ប្រើ​គ្រាប់បែក​ផ្ទុះ​ដើម្បី​បើក​ផ្លូវ​ចូល​ទៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ក្រុង​នេះ។

ការ​វាយ​លុក​នេះ​ជា​ដំណើរ​ថយ​ក្រោយ​មួយ​របស់​កងកម្លាំង​រដ្ឋាភិបាល​ដែល​បាន​ប្រយុទ្ធ​នៅ​លើ​រណសិរ្ស​ជាច្រើន​ដើម្បី​វាយ​យក​មក​វិញ​នូវ​ដែនដី​ដែល​បាន​បាត់បង់​ទៅ​ក្នុង​កណ្តាប់ដៃ​ក្រុម​បះបោរ​ ហើយ​កាលពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំនេះ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​វាយ​យក​បាន​មក​វិញ​នូវ​ក្រុង​ Tikrit ពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នេះ៕

XS
SM
MD
LG