ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ធ្វើសមយុទ្ធ​មីស៊ីល​និង​រ៉ាដាកាលពីថ្ងៃសៅរ៍​​


រូបភាព​ឯកសារ៖ ក្នុង​រូប​ភាព​ដែល​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារនិស្សិត​អ៊ីរ៉ង់​កាល​ពី​ថ្ងៃទី​២៩ ធ្នូ​ ​២០១៦ បង្ហាញ​ពី មីស៊ីល​វែង​ S-200 ដែល​ត្រូវ​បាន​បាញ់​នៅ​ពេល​សមយុទ្ធ​យោធា​ក្នុង​កំពង់​ផែ​ Bushehr ភាគ​ខាងជើង​ឆ្នេរ Persian ប្រទេសអ៊ីរ៉ង់។
រូបភាព​ឯកសារ៖ ក្នុង​រូប​ភាព​ដែល​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារនិស្សិត​អ៊ីរ៉ង់​កាល​ពី​ថ្ងៃទី​២៩ ធ្នូ​ ​២០១៦ បង្ហាញ​ពី មីស៊ីល​វែង​ S-200 ដែល​ត្រូវ​បាន​បាញ់​នៅ​ពេល​សមយុទ្ធ​យោធា​ក្នុង​កំពង់​ផែ​ Bushehr ភាគ​ខាងជើង​ឆ្នេរ Persian ប្រទេសអ៊ីរ៉ង់។

មេបញ្ជាការ​កំពូល​នៃកងទ័ព​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ Iranian Revolutionary Guard និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ Tehran ​បានធ្វើការ​សាកល្បង​មីស៊ីល​និង​ប្រព័ន្ធរ៉ាដា​កាលពីថ្ងៃសៅរ៍​ម្សិលមិញ។ ​សកម្មភាពនេះ​ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​រដ្ឋបាល​របស់​លោក ​Donald Trump ​ប្រធានាធិបតី​ស.រ.អា.​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​អ៊ីរ៉ង់​ដោយសារ​ការ​បាញ់​សាកល្បងកាំជ្រួច​ផ្លោង​កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ។​

បណ្តាញ​ព័ត៌មាន​របស់រដ្ឋ​អ៊ីរ៉ង់​រាយការណ៍​ថា កងទ័ព​អាកាសនៃ​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បានធ្វើ​សមយុទ្ធ​ការពារ​ដែន​អាកាសកាល​ពីថ្ងៃសៅរ៍​ ដែល​រួមមាន​ការ​សាកល្បង​ដែន​រ៉ាដា​ទំហំ​ ៣ម៉ឺន៥​ពាន់គ.ម.​ការ៉េ​នៅ​ខេត្ត​ Semnan ដែលនៅ​ភាគខាងជើង។ ​បណ្តាញ​ទូរទស្សន៍បាន​បន្តថា ​លោក ​Eshaq Jahangiri​ អនុប្រធានាធិបតី​អ៊ីរ៉ង់​ បាន​ប្រកាស​ប្រឆាំង​ការចោទ​ប្រកាន់​ថ្មីៗ​ដោយ​ស.រ.អា.​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ Tehran ដែល​ទទូច​ថា ​ប្រជាជន​អ៊ីរ៉ង់​មិន​ចាត់​ទុក​ថា ​ការចោទ​ប្រកាន់​នេះជារឿង​សំខាន់​នោះ​ទេ។

នៅពេលលោក​ទៅ​ទស្សនកិច្ច​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ កាលពីថ្ងៃសុក្រ​ ​លោក James Mattis ​រដ្ឋមន្ត្រី​ការពារជាតិ​ស.រ.អា.​ និយាយ​ថា ​ប្រទេស​អ៊ីរ៉ង់​ជា​រដ្ឋធំ​បំផុតតែមួយ​គត់​ដែល​គាំទ្រ​ភេរវកម្ម​នៅក្នុង​ពិភពលោក៕​

XS
SM
MD
LG