ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមស៊ើបអង្កេត​កំពុង​វិភាគ​បំណែក​យន្ត​ហោះ​ ដើម្បី​កំណត់​ថា​ជារបស់​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​ ឬ​យ៉ាង​ណា


មន្រ្តី​អាវុធហត្ថ និង​ប៉ូលិស​បារាំង​​លើក​បំណែក​យន្តហោះ ដែល​ត្រូវ​បាន​រកឃើញ​នៅ​លើ​ឆ្នេរ​មួយ​នៅ​កោះ Reunion របស់​បារាំង​​នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
មន្រ្តី​អាវុធហត្ថ និង​ប៉ូលិស​បារាំង​​លើក​បំណែក​យន្តហោះ ដែល​ត្រូវ​បាន​រកឃើញ​នៅ​លើ​ឆ្នេរ​មួយ​នៅ​កោះ Reunion របស់​បារាំង​​នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។

ក្រុម​អ្នក​ស៊ើបអង្កេត​កំពុង​តែ​ព្យាយាម​កំណត់​ ថា​តើ​បំណែក​យន្ត​ហោះ​មួយ​ដុំ​ដែល​បាន​រក​ឃើញ​នៅ​លើ​ដែន​កោះ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ ដែល​គ្រប់គ្រង​ដោយ​ប្រទេស​បារាំង​គឺ​ជា ​ផ្នែក​មួយ​នៃ​យន្តហោះ​ MH 370 ​ឬ​យ៉ាងណា។ យន្តហោះ​នេះ​ជា​ យន្តហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) ​ដែល​បាន​បាត់​យ៉ាង​អាថ៍កំបាំង​ក្នុង​ខែ​មិនា​ឆ្នាំ​២០១៤។​

បំណែក​យន្តហោះមួយ​ ដែល​មានប្រវែង​ប្រហែល​២ម៉ែត្រ​ ដែល​ទំនង​ជា​ស្លាប​យន្តហោះ​ត្រូវ​បាន​គេរកឃើញ​កាលពីថ្ងៃ​ពុធ​នៅលើ​ឆ្នេរ​សមុទ្រ​នៃ​កោះ​ Reunion ​នៅ​ជិត​ប្រទេស​ម៉ាដាកាស្កា​ ដែល​មាន​ចម្ងាយ​ជាង​៣.៥០០គីឡូម៉ែត្រ​ពី​កន្លែង ដែល​គេ​បាន​ឮ​សញ្ញា​ចុងក្រោយ​ពី​យន្តហោះ​ធុន Boeing 777 នោះ។

មន្ត្រី​អាកាស​ចរណ៍​បារាំង​កំពុង​ពិនិត្យ​បំណែកនោះ ប៉ុន្តែ​និយាយ​ថា​ វា​ជា​ការ​ឆាប់​ពេក​ក្នុង​ការ​កំណត់​ ថា​តើ​បំណែក​នោះ​ជាផ្នែក​មួយ​នៃ​យន្តហោះ​ដែល​បាត់​នោះ ឬ​យ៉ាងណា។ ប្រសិន​បើ​វា​ជា​បំណែកយន្តហោះ​នោះ​មែន​ ការរកឃើញនេះ​អាច​ជា​ជំហាន​ទៅមុខ​មួយ​ទៀត​ក្នុង​ការ​ដោះស្រាយ​អាថ៍​កំបាំងយន្តហោះ​ ដែល​ធំជាង​គេ​បំផុត​ក្នុង​សម័យ​ទំនើប​នេះ។​

ក្រុម​កម្មករ​បាន​រកឃើញ​បំណែក​នោះ​នាសប្តាហ៍​នេះ​ក្នុង​ពេល​សម្អាត​ឆ្នេរ​នៅ​ដែន​កោះ​ Reunion Island ​។ ពួកគេ​បាន​បញ្ជូន​រូបថត​ទៅ​ឲ្យ​អ្នក​ជំនាញ​អាកាសចរណ៍​បារាំង​លោកXivier Tytelman ហើយ​លោក​បាន​ប្រាប់​វីអូអេថា លោក​ជឿជាក់​ថា បំណែក​នោះ​ជា​បំណែក​យន្តហោះ​ធុន Boeing 777៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG