ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដឹកនាំ​ភាពយន្ត​វ័យ​ក្មេង​នាំ​យក​សម្លេង​សិល្បករ​ខ្មែរ​ចាស់ៗ​ទៅ​ឆាក​អន្តរជាតិ


ឈូ ដាវី​ជា​អ្នកដឹកនាំ​ភាពយន្ត​វ័យ​ក្មេង​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ។​
ឈូ ដាវី​ជា​អ្នកដឹកនាំ​ភាពយន្ត​វ័យ​ក្មេង​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ។​

ឈូ ដាវី​ជា​អ្នកដឹកនាំ​ភាពយន្ត​វ័យ​ក្មេង​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ។​ ដាវី​ បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នា​ឆ្នាំ២០០៩​ ហើយ​ចំណាយ​ ពេល​៨ខែ​បង្រៀន​យុវសិស្ស​ខ្មែរ​ឲ្យ​ចេះ​ផលិត​ភាពយន្ត។​ ស្នាដៃ​ដែល​ដាវី​បាន​សម្រេច​ជាមួយ​យុវសិស្ស​ខ្មែរ​មាន​ដូចជា​រឿង​ពេជ្យ​កូនភ្លោះ​ និង​ការតាំង​ពិពណ៌​ភាពយន្ត​កាលពី​សម័យ​មុន​របប​ខ្មែរ​ក្រហម។​ ដាវី​ បាន​ត្រឡប់​មក​កម្ពុជា​ជា​លើក​ទី​ពីរ​នៅ​ដើម​ឆ្នាំ២០១០​ ជាមួយ​ក្រុម​ផលិត​អាជីព​ ហើយ​ចំណាយ​ពេល​១ខែ​ ដើម្បី​ថត​ខ្សែភាពយន្ត​ឯកសារ​និយាយ​ពី​ការងើប​និង​ការស្លាប់​វិស័យ​ភាពយន្ត​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៦០​និង​១៩៧០។​ ឥឡូវ​នេះ​ភាពយន្ត​ឯកសារ​នេះ​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​ មហោស្រព​ភាពយន្ត​អន្តរជាតិ​ប៊ូសាន​ ប្រទេស​កូរ៉េ។​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​លោក​ បូរី​ ស៊ីលីវណ្ណ​ សូម​ជូន​បទសម្ភាសន៍​តាម​ទូរសព្ទ័​ជាមួយ​ ឈូ ដាវី​ដូចតទៅ៖

XS
SM
MD
LG