ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​លើកលែង​ទិដ្ឋាការ​ដល់​ប្រទេស​​៣០​​​ផ្សេង​ទៀត


រូបថត​ឯកសារ៖ ក្មេងស្រីឥណ្ឌូនេស៊ី​ ទូលចាន​ទឹក​មន្ត​នៅ​លើ​ក្បាល​ក្នុង​ពេល​ពួកគេ​សម្តែង​របាំ​ប្រពៃណីមួយ​​ ក្នុង​ពិធីចាប់​ផ្តើម​បុណ្យ​ Lake Toba នៅ​កោះ​ Samosir ភាគខាងជើង​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ២០១៣។
រូបថត​ឯកសារ៖ ក្មេងស្រីឥណ្ឌូនេស៊ី​ ទូលចាន​ទឹក​មន្ត​នៅ​លើ​ក្បាល​ក្នុង​ពេល​ពួកគេ​សម្តែង​របាំ​ប្រពៃណីមួយ​​ ក្នុង​ពិធីចាប់​ផ្តើម​បុណ្យ​ Lake Toba នៅ​កោះ​ Samosir ភាគខាងជើង​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ២០១៣។

ទីភ្នាក់ងារ​ទេសចរណ៍ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ​ស្វាគមន៍គោល​នយោបាយ​ថ្មី​ដែល​មិន​តម្រូវ​ឲ្យ​យក​ទិដ្ឋាការ​ពី​ប្រទេស​៣០ ​ក្នុងគោល​បំណង​បង្កើន​ចំនួនអ្នកទេសចរណ៍។

លោកស្រី ​Hasiyanna Ashadi ​ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​ឥណ្ឌូនេស៊ី​ បាន​ប្រាប់​វីអូអេថា ​ទី​ភ្នាក់​ងារ​ទេសចរណ៍​សង្ឃឹម​ថា ​ចំណាត់​ការ​នេះ​នឹង​ជួយ​ជំរុញវិស័យ​ពាណិជ្ជកម្ម​មួយ​នេះ។

លោកស្រី​និយាយ​ថា៖​ «យើង​ពិនិត្យ​មើល​ឃើញថា​ ​ការ​លើក​លែង​ទិដ្ឋាការ​ជា​សញ្ញាវិជ្ជមាន​មួយ ​ពី​ព្រោះ​តែ​យើង​បាន​សង្ឃឹម​ថា​ ការ​លើកលែង​ទិដ្ឋាការ​នេះគួរ​តែ​កើត​មាន​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ‍»។

កាល​ពី​ថ្ងៃ​ច័ន្ទ ​លោក ​Arief Yahya ​រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​ឥណ្ឌូនេស៊ី​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ លោកសង្ឃឹម​ថា​គោល​នយោបាយ​ថ្មី​នឹង​ជួយ​បង្កើន​ចំនួនទេសចរណ៍​យ៉ាង​ច្រើន។

លោក ​Yahya និយាយ​ថា៖​ «យើង​សង្ឃឹម​ថា ​ដោយ​មាន​គោល​នយោបាយ​នេះ យើង​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវសេវាកម្ម​សម្រាប់​មនុស្ស​ដែល​ចង់​ទស្សនា​ប្រទេស​ឥណ្ឌូនេស៊ី‍»។

​លោក ​Yahya មាន​ប្រសាសន៍​ទៀត​ថា៖ «ពួកគេ​មិន​ចាំបាច់​ចំណាយ​ពេល​វេលា​និង​ថាម​ពល​ដើម្បី​ទទួល​បាន​ទិដ្ឋាការ​ចូល​ឥណ្ឌូនេស៊ី​ទេ។ ទី​២ ​ទេសចរណ៍​ទៅ​កាន់​ឥណ្ឌូនេស៊ី​នឹង​កើន​ឡើង​ប្រហែល​១លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ‍»។

នៅ​ឆ្នាំ​២០១៤ ​ទេសចរណ៍​៩​លាននាក់​បាន​ទៅ​ទស្សនា​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បង្កើត​ប្រាក់​ចំណូល​១០​ពាន់​លាន​ដុល្លា។ នៅ​ឆ្នាំ​នេះ ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហ្សាកាតាបាន​កំណត់​ទិសដៅ​ប្រាក់​ចំណូល​១២​ពាន់​លាន​ដុល្លា។

កាល​ពី​ពេល​មុន ​ឥណ្ឌូនេស៊ី​បាន​ផ្តល់​ការ​លើកលែង​ទិដ្ឋាការ​ដល់​ប្រទេស​ចំនួន​១៥ ​រួម​ទាំង​ប្រទេស​ឈីលី (Chile) ​កោះហុងកុង​ (Hongkong) និង​ប្រទេស​ប៉េរូ (Peru)។

ប្រទេស៣០​ទៀត​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ កាណាដា ​ជប៉ុន ​អ៊ីតាលី​និង​ប្រទេសអេស្ប៉ាញ​ ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​នេះ​ដែរ៕

XS
SM
MD
LG