ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​ធ្វើ​ដំណើរ​ស្តារ​កេរ្តិ៍​ឈ្មោះ​អាស៊ាន​ក្រោយ​ពី​បាក់​មុខ​នៅ​កម្ពុជា


អគ្គលេខាធិការ​អាស៊ាន Surin Pitsuwan (ឆ្វេង) និង​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (ស្តាំ) ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ Nusa Dua កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១១។
អគ្គលេខាធិការ​អាស៊ាន Surin Pitsuwan (ឆ្វេង) និង​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (ស្តាំ) ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ Nusa Dua កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១១។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូ​នេស៊ី​ ម៉ាទី ណាតា​ឡេហ្គាវ៉ា​នឹង​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បំពេញ​ទស្សនកិច្ច​ការងារ​មួយ​ថ្ងៃ​ដែល​ជា​ដំណើរ​ទស្សនកិច្ច​បន្ទាន់​មួយ​មាន​គោល​បំណង​ស្តា​ឡើង​វិញ​នូវ​កេរ្តិ៍​ឈ្មោះ​របស់​សមាគម​អាស៊ាន​ក្រោយ​ពី​បរាជ័យ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការបរទេស​កាលពី​សប្តាហ៍​មុនដោយ​សារ​តែ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ថា​លោក​ម៉ាទី​នឹង​ជួប​ប្រជុំ​ការងារ​ជាមួយ​លោក​ហោ ណាំហុង​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា​ផងដែរ។​

លោក​ណាតាឡេហ្គាវ៉ា​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ថ្ងៃ​ពុធ​ដោយ​ទៅ​ប្រទេស​ហ្វីលីពីន​ដែល​ជា​ប្រទេស​មួយ​មាន​ការ​តវ៉ាខ្លាំង​ក្នុង​ទំនាស់​ក្នុង​ជម្លោះ​ឈូង​សមុទ្រ​ចិន​ហើយ​ឈាន​ទៅ​ដល់​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ប្រកាស​រួម​ក្រោយ​ពី​កិច្ច​ប្រជុំ​អាស៊ាន​បាន​បញ្ចប់។ ​

លោក​ណាតា​ឡេហ្គាវ៉ា​បាន​ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី ការបរទេស​ហ្វីលីពីន​ អាល់​ប៊ែរ ដែល រ៉ូសារីយ៉ូ (Albert del Rosario)​ ហើយ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​អាស៊ាន​ត្រូវ​តែ​បន្ត​រក្សា​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​គ្នា​ និង​ឯកភាព​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​កម្ពុជា​ទទួល​រងការរិះគន់​ថា​បាន​ងាក​ទៅ​រក​ប្រទេស​ចិន​ខ្លាំង​ពេក​ហើយ​មិន​បាន​ការពារ​ផល​ប្រយោជន៍​សមាជិក​អាស៊ាន​ដែល​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន​នោះ​ទេ។ វា​ជា​ការ​បាក់​មុខ​មួយ​សម្រាប់​ក្រុម​ប្រទេស​នេះ​ដែល​នេះ​ជាលើក​ទីមួយ​ហើយក្នុង​ប្រវត្តិ​សាស្រ្ត​៤៥​ឆ្នាំ​របស់​ខ្លួន​ដែល​មិន​អាច​ចេញ​សេចក្តី​ប្រកាស​រួម​ពី​លទ្ធ​ផល​ដែល​បាន​ជួប​គ្នា​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍៕ ​
XS
SM
MD
LG