ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ទ្វីប​អឺរ៉ុប លោក ប្រាក់ សុខុន រិះគន់​សម្ពន្ធមិត្ត AUKUS និង​ការតាម​ឃ្លាំមើល​មូលដ្ឋាន​សមុទ្រ​រាម


រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ជួប​គ្នា​នៅ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ជួប​គ្នា​នៅ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ​បាន​រិះ​គន់​ចំៗ​លើសម្ពន្ធ​មេត្រីភាព​សន្តិ​សុខ​ត្រី​ភាគី AUKUS រវាងសហរដ្ឋអាមេរិក​ អង់គ្លេស និង​អូស្ត្រាលី និង​ការ​បន្ត​តាម​ឃ្លាំមើល​របស់​បស្ចិម​លោក​លើ​គម្រោង​រួម​គ្នា​រវាង​កម្ពុជា​ និង​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាម។

ការ​ថ្លែង​រិះគន់​របស់​ប្រមុខ​ការ​ទូត​កម្ពុជា​ កើត​ឡើង​អំឡុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប​ដើម្បី​ចូល​រួមវេទិកា​រដ្ឋមន្ត្រី​ដើម្បី​កិច្ច​សហប្រតិបត្តិការ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅទីក្រុងប៉ារីស​ប្រទេស​បារាំង​ និង​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅរដ្ឋធានីប៊ែរឡាំងប្រទេស​អាល្លឺម៉ង់ និង​នៅ​ទីក្រុង​អង់​ការ៉ា​ប្រទេស​តួគី។

ក្នុង​ទីក្រុង​ប៉ារីស លោក ប្រាក់ សុខុន បាន​ថ្លែង​ថា​ អាស៊ាន​ក្រោម​ការ​ដឹក​នាំ​របស់​កម្ពុជា​នៅ​ឆ្នាំ​នេះបារម្ភ​អំពី​ AUKUS។ លោកបាន​លើក​ឡើង​តាម​ន័យដើមថា៖​ «យើង​សូមសម្ដែង​ក្ដី​បារម្ភ​របស់​យើង​ថា​ ការ​បង្កើត​ឡើង​នៃ AUKUS ជា​ឆ្នួន​ចាប់​ផ្ដើម​ដែល​រុញ​ឱ្យ​មាន​ការ​ប្រជែង​សព្វាវុធ​ក្នុង​តំបន់​ ដុត​បញ្ឆេះ​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​បង្កើន​ភាព​តាន​តឹង​ក្នុង​តំបន់»។

ទីក្រុង​ប៉ារីស ​បាន​ខឹង​សម្បា​ជា​ខ្លាំង​ ពេល​អូស្ត្រាលី​លុប​កិច្ច​សន្យា​កម្ម៉ង់​ផ្គត់​ផ្គង់​នូវ​សម្ភារៈ​ និង​បច្ចេក​វិទ្យា​នាវា​មុជ​ទឹកជាមួយ​ខ្លួន ហើយ​បែរ​ខ្នង​ទៅ​ចាប់​ដៃ​ជាមួយ​អង់គ្លេស និងអាមេរិក ក្នុង​កិច្ច​ចងសម្ពន្ធ​មេត្រី​ភាព​ AUKUS ដើម្បី​ដោះ​ដូរ​គ្រឿង​បំពាក់​ដំឡើង​ និង​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

លោក ប្រាក់ សុខុន ក៏​បាន​ថ្លែង​ដែរ​ថា​ ភាព​តាន​តឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​នាំ​ឱ្យ​អាមេរិក​តាម​ដាន​គ្រប់​សកម្ម​ភាព​របស់​ចិនក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​ រួម​ទាំង​អ្វី​ដែល​លោក​ហៅ​ថា​ជា​«កិច្ច​សន្យា​រវាង​កម្ពុជា ​និង​ចិន​ក្នុង​ការ​ស្ដារ​ជួស​ជុល​ និង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម»។

ប្រមុខ​ការ​ទូត​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ថា ​រាម​នឹង​មិនទទួល​វត្តមាន​យោធា​ចិន​ជា​អចិន្ត្រៃយ៍​នោះ​ទេ។

«រាម​ជា​មូលដ្ឋាន​ជើង​ទឹក​ដ៏​តូច​មួយ ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​សណ្ឋាគារ ​និង​តំបន់​ទេសចរណ៍។ មូលដ្ឋាន​នេះ​ គ្មាន​គោល​ដៅ​ណា​ផ្សេង​ក្រៅ​ពី​ការ​ការ​ពារ​ដែន​សមុទ្រ​របស់​យើង​ និង​អធិបតេយ្យ​ បូរណភាព​ទឹក​ដី​របស់​យើង ដែល​ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​រំលោភ​បំពាន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG