ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន​ សែន​ និង​លោក​កឹម​ សុខា​ប៉ះ​សម្តី​គ្នា​អំពី​គុក​ទួលស្លែង


លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ​បាន​ហៅ​សេចក្តី​អត្ថាធិប្បាយ​នោះ​ថា​ ជា​ការ​ប្រមាថ​ជន​រងគ្រោះ ​និង​ដើម្បី​បង្អាប់​បន្តុះ​គណបក្ស​របស់​លោក។
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ​បាន​ហៅ​សេចក្តី​អត្ថាធិប្បាយ​នោះ​ថា​ ជា​ការ​ប្រមាថ​ជន​រងគ្រោះ ​និង​ដើម្បី​បង្អាប់​បន្តុះ​គណបក្ស​របស់​លោក។

លោក​ហ៊ុន សែន​បាន​រិះគន់​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចំៗ​ឈ្មោះ​ថា ​លោក​កឹម​ សុខា​ចាត់​ទុក​គុក​ទួលស្លែង ​ឬ​មន្ទីរ​ស​២១​ជា​គុក​«សិប្បនិម្មិត»​របស់​ពួក​ខ្មែរក្រហម​ដែល​«រៀបចំ​ឡើង​ដោយ​វៀតណាម»។​

ភ្នំពេញ៖ លោក​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​វាយ​ប្រហារ​ខ្លាំងៗ​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ដែល​បក្ស​គូប្រជែង​ នៅថ្ងៃ​ច័ន្ទ​នេះ។​

នៅក្នុង​ពិធី​សម្ពោធ​មួយ​នៅ​វត្ត​លង្កា ​ក្រុងភ្នំពេញ ​លោក​ហ៊ុន សែន​បាន​រិះគន់​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចំៗ​ឈ្មោះ​ថា ​លោក​កឹម​ សុខា​ចាត់​ទុក​គុក​ទួលស្លែង ​ឬ​មន្ទីរ​ស​២១​ជា​គុក​«សិប្បនិម្មិត»​របស់​ពួក​ខ្មែរក្រហម​ដែល​«រៀបចំ​ឡើង​ដោយ​វៀតណាម»។​

លោក​ហ៊ុន សែន ​បាន​ហៅ​សេចក្តី​អត្ថាធិប្បាយ​នោះ​ថា​ ជា​ការ​ប្រមាថ​ជន​រងគ្រោះ ​និង​ដើម្បី​បង្អាប់​បន្តុះ​គណបក្ស​របស់​លោក។​

«គ្រាន់តែ​ជា​គោលដៅ​ដើម្បី​បំផ្លាញ​ហ៊ុន សែន ​បំផ្លាញ​ជា ស៊ីម ​ហេង សំរិន​ បំផ្លាញ​គណបក្ស​ប្រជាជន​ បែរ​ជា​គេ​ប្រមាថ​ព្រលឹង​ជន​រងគ្រោះ​រាប់លាន​នាក់​ ​និយាយ​ជា​រូម ​និង​រ៉ាប់​ម៉ឺន​នាក់​និយាយ​ដោយ​ឡែក ​នៅ​គុក​ទួលស្លែង។ ​ហេតុអ្វី​បាន​ជាង​យើង​មាន​មេដឹកនាំ​នយោបាយ​ចេញ​មក​និយាយ​បែបនេះ?»​

យ៉ាង​ណា​ក៏ដោយ​ លោក​កឹម សុខា​ឆ្លើយ​តប​វិញ​ថា ​លោក​ហ៊ុន សែន​បាន​បកស្រាយ​ខុស​ពី​សម្តី​ដើម​របស់​លោក។​

«ខ្ញុំ​ឥត​មាន​និយាយ​ដូច​គាត់​បកស្រាយ​ផង។ ​ករណី​គុក​ទួលស្លែង ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​គឺ​ខ្ញុំ​និយាយ​សាក្សី ​ចម្លើយ​ ដែល​ពួក​ខ្មែរក្រហម​បាន​ធ្វើ​ដើម្បី​ចាប់ ​ដើម្បី​ចោទ ​ដើម្បី​សម្លាប់ ​ដើម្បី​ធ្វើ​ទារុណ​កម្ម​ប្រជាពលរដ្ឋ​យើង​នៅក្នុង​គុក​ទួលស្លែង​ហ្នឹង​គឺ​សុទ្ធតែ​ពួក​ហ្នឹង​ច្នៃប្រឌិត​ទាំងអស់​ សុទ្ធ​តែ​ជា​រឿង​សិប្ប​និម្មិត​ទាំងអស់។ ​នេះ​ជា​អត្ត​ន័យ​ដែល​ខ្ញុំ​ចង់​ថា ​មិនមែន​ខ្ញុំ​ចង់​ថា​ ឥត​មាន​គុក​ទួលស្លែង​ពិត​ទេ។ ​គុក​ទួលស្លែង​មាន​ពិត»។​

មាន​ជន​រងគ្រោះ​យ៉ាងតិច​១២៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​ និង​សម្លាប់​ចោល​នៅ​ក្នុង​គុក​ទួលស្លែង។​

កាលពី​ថ្ងៃ​សៅរ៍​ លោក​ជុំ ម៉ី ​អតីត​អ្នក​ទោស​គុក​ទួលស្លែង ​និង​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម ​ក្សេមក្សាន្ត​បាន​ទាមទារ​ឲ្យ​លោក​កឹម សុខា​សុំទោសព្រលឹង​អ្នកស្លាប់​នៅ​គុក​ទួលស្លែង​តាមរយៈ​ការ​អុជ​ធូប​ សុំ​ខ​មាល​ទោស​នៅ​ទីនោះ។​
លោក​កឹម សុខា​ថ្លែង​ថា​ លោក​មិនបាន​និយាយ​ខុស​នោះ​ទេ។ ​ប៉ុន្តែ​មាន​ការ​បកស្រាយ​ខុស​លើ​សម្តី​របស់​លោក។ ​ហើយ​លោក​មិនអាច​សុំទោស​បាន​ទេ។

លោក​ហ៊ុន សែន​បាន​ស្នើ​ដល់​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ឲ្យ​ធ្វើ​សេចក្តី​ស្នើច្បាប់​ដើម្បី​ផ្តន្ទាទោស​ដល់​អ្នកធ្វើ​សេចក្តី​អត្ថាធិប្បាយ​ថា​ «គ្មាន​របប​ប្រល័យ​ពូជសាសន៍»​នៅ​កម្ពុជា។​

នេះ​ជា​លើក​ទី២​ហើយ​ដែល​លោក​ហ៊ុន សែន​បាន​ចាប់​យក​ប្រធាន​បទ​ទាក់ទង​នឹង​របប​ខ្មែរ​ក្រហម​ធ្វើ​ជា​គន្លឹះ​វាយប្រហារ​ទៅ​លើ​គណបក្ស​គូ​ប្រជែង ​ដែល​អាច​ជា​ការ​គំរាម​កំហែង​ដល់​គណបក្ស​របស់​លោក​ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​កាន់តែ​ខិតជិត​មក​ដល់។​

កាលពី​ថ្ងៃទី​២៣​ខែ​ឧសភា​ លោក​ហ៊ុន សែន​បាន​ព្រមាន​ថា​ ការ​បោះឆ្នោត​ឲ្យ​គណបក្ស​ជំទាស់​ ដែល​ទំនង​ជា​លោក​សំដៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ​នឹង​នាំ​ឲ្យ​មាន​របប​ខ្មែរក្រហម​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​នោះ។​

ក៏​ប៉ុន្តែ​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា ​លោក​ហ៊ុន សែន​កំពុង​អនុវត្ត​គោល​នយោបាយ​របស់​ពួក​ខ្មែរក្រហម​ទាក់ទង​នឹង​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG