ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​៖ ហុងកុង​ជា​ទី​កន្លែង​ចម្បង​នៃ​ការ​ជួញ​ដូរ​គ្រឿង​ភ្លុក


Mulheres e crianças vão abastecer-se de água num poço gerido pelo UNICEF emTshinyama, mna província congolesa do Kasai Oriental.
Mulheres e crianças vão abastecer-se de água num poço gerido pelo UNICEF emTshinyama, mna província congolesa do Kasai Oriental.

របាយការណ៍​ចេញ​ផ្សាយ​ដោយ​ក្រុម​អភិរក្ស​ដែល​មាន​ឈ្មោះ​ថា «សង្រ្គោះ​សត្វ​ដំរី (Save the Elephants)» ​បាន​បង្ហាញ​ថា​ ហុងកុង​មាន​ផលិតផល​គ្រឿង​ភ្លុក​សម្រាប់​លក់​ច្រើន​ជាង​ទីក្រុង​ដទៃ​ទៀត​លើ​ពិភពលោក។ ក្រុម​អភិរក្ស​និយាយ​ថា​ ការ​នាំ​ចេញ​ផលិតផល​គ្រឿង​ភ្លុក​ខុស​ច្បាប់​ទៅ្​កាន់​ចិន​ដី​គោក​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្រ្កាប​ការ​ជួញ​ដូរ​គ្រឿង​ភ្លុក​នេះ​។

យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី (Nairobi) ប្រទេស​កេនយ៉ា​ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ផលិតផល​គ្រឿង​ភ្លុក​ច្រើន​ជាង​៣០.០០០​ដែល​ត្រូវ​គេ​ដាក់លក់នៅ​ក្នុង​ហាង​៧២ផ្សេងៗគ្នានៅក្នុង​ទីក្រុង​ហុងកុង។ ផលិតផល​គ្រឿង​ភ្លុក​នេះ​ភាគច្រើនត្រូវ​គេ​ច្នៃ​ទៅជា​រូបចម្លាក់​ និង​គ្រឿង​អលង្កា​ផ្សេងៗ​ដើម្បី​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​តាម​សណ្ឋាគារ​ប្រណីតៗ​ និង​ហាង​ធំៗ។

នៅ​ហុងកុង​ការ​លក់​ភ្លុក​សត្វ​ដំរី​ដែល​មាន​ចុះ​បញ្ជី​ត្រឹមត្រូវ​គឺ​ជា​រឿង​ស្រប​ច្បាប់​ ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​កាន់​ចិន​ដី​គោក​មិន​ត្រូ​វបាន​គេ​អនុញ្ញាត​ឡើយ។ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ​ភ្លុក​ប្រហែល​៩០​ភាគរយ​ ដែល​ត្រូវ​គេ​យក​មក​លក់​នៅ​ហុងកុង​ត្រូវ​បាន​អតិថិជន​មក​ពី​ចិន​ដី​គោក​ទិញ​យក។ ភាគ​ច្រើន​ផលិតផល​គ្រឿង​ភ្លុក​ដំរី​នោះ​ត្រូវ​បាន​គេ​លួច​រត់​ពន្ធ​ខុស​ច្បាប់។​

លោក​ Iain Douglas-Hamilton ស្ថាបនិក​អង្គការ​សង្គ្រោះ​សត្វ​ដំរី​បាន​ឲ្យ​ដឹងថា សកម្មភាព​នេះ​កំពុង​បំផ្លាញ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​បញ្ឈប់​តម្រូវការភ្លុក​ដំរី។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ​អនាគត​នៃ​សត្វ​ដំរី​នៅ​អាហ្វ្រិក​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ចិន។​ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ​ហើយ​កោះ​នោះ​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់វិធាន​ការ​ហាម​ឃាត់​ការ​ជួញ​ដូរ​គ្រឿង​ភ្លុក​ដែល​កំពុង​ដាក់​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់​នៅ​ប្រទេសចិន»។

លោក​ Douglas-Hamiltion បាន​មាន​ប្រសាសន៍​ថា ​សត្វ​ដំរី​១០០.០០០​ក្បាល​ត្រូវ​បាន​គេ​សម្លាប់​នៅ​តំបន់​អាហ្វ្រិក​ដើម្បី​យក​ភ្លុក​នៅ​ចន្លោះឆ្នាំ២០១០​ និង​ឆ្នាំ​២០១២។ តម្រូវ​ការ​នៅ​តំបន់​អាស៊ី​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​ការ​សម្លាប់​សត្វ​ដំរី​យក​ភ្លុក​ភាគ​ច្រើន។

ហុងកុង​មិន​ដែល​នាំ​ចូល​គ្រឿង​ភ្លុក​ដោយ​ស្រប​ច្បាប់​តាំង​ពី​ឆ្នាំ១៩៩០​មក​ម្ល៉េះ។ រាល់​ផលិតផល​ភ្លុក​ថ្មីៗ​ត្រូវ​បាន​គេ​ច្នៃ​ចេញ​ពី​ភ្លុក​ដែល​មាន​ស្តុក​ទុក​ក្នុង​ឃ្លាំង​ស្រាប់។

ទោះបីជា​របាយការណ៍​មិន​បាន​សនិ្នដ្ឋាន​ថា ​ហុងកុង​ជា​កន្លែង​ជួញ​ដូរ​ភ្លុក​សត្វ​ដំរី​ខុស​ច្បាប់​ក៏​ដោយ ​ក្រុម​អភិរក្ស​បាន​ផ្តល់​យោបល់​ថា​ ក្រុម​ឈ្មួញ​ប្រហែល​ជា​កំពុង​លួច​នាំ​ចូល​គ្រឿង​ភ្លុក​ខុស​ច្បាប់​នេះ​ទុក​ក្នុង​ឃ្លាំងរបស់​ពួកគេ។

លោក Esmond Martin អ្នក​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ​ហុងកុង​គឺ​ជា​កន្លែង​ឆ្លង​កាត់​របស់​ផលិតផល​គ្រឿង​ភ្លុក​ខុស​ច្បាប់ ​ហើយ​បាន​កត់សម្គាល់​ថា ​អាជ្ញាធរ​រឹប​អូស​បាន​ទំនិញ​គ្រឿង​ភ្លុក ដែល​នាំ​មក​ពី​អាហ្វ្រិក​នេះ​ច្រើន​សន្ធឹក​សន្ធាប់​ថែម​ទៀត។

«បើ​តាម​រដ្ឋាភិបាល​ និង​តាម​ការ​ស្រាវជ្រាវ​ដែល​យើង​បាន​ធ្វើ​ឡើង ​ទំនិញ​យ៉ាង​ច្រើន​ដែល​ត្រូវ​គេ​ឃាត់​ទុក​នៅ​ហុងកុង​កំពុង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ចិន​ដី​គោក។ ហើយ​នេះ​ជា​ចំណុច​សំខាន់​បំផុត​មួយ។ តែ​សំណួរ​ដែល​គេ​ត្រូវ​ចោទ​សួរ​នា​ពេល​នេះ​គឺ​ថា​តើ​មាន​ផលិតផល​ភ្លុក​ដំរី​ច្រើន​ប៉ុណ្ណា​ទៀត​ដែល​មិនត្រូវ​គេ​ចាប់​បាន​នោះ។ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​យើង​មិន​មាន​ព័ត៌មាន​ច្រើន​អំពី​រឿង​ហ្នឹង​ទាល់​តែ​សោះ។

លោក​និយាយ​ថា​ ទំនិញ​ភ្លុក​ដំរី​យ៉ាង​ច្រើន​ដែល​ត្រូវ​អាជ្ញាធរ​រឹប​អួសនៅ​ហុងកុង​ថ្មីៗ​នេះ​មាន​ប្រភព​មក​ពី​ប្រទេស​កេនយ៉ា​ តង់សានី​ (Tanzania ) និង​តូហ្គោ​ (Togo)។ លោក​បន្ថែម​ថា ​បញ្ហា​ពុករលួយ​ជាមួយ​ការ​ផ្គត់ផ្គង់​ភ្លុក​ដំរី​ដែល​ផ្តើម​ចេញ​ពី​តំបន់​ឧទ្យាន​ធម្មជាតិ​ដែល​សត្វ​ដំរី​រស់​នៅ​ នៅ​តែជា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​មួយ​ក្នុង​ការ​បញ្ឈប់​ការ​ជួញ​ដូរ​ភ្លុក​ដំរី៕

ប្រែ​សម្រួល​ដោយ សៅ ផលនិស្ស័យ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG