ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​Global Witness​ ប្រតិកម្ម​ប្រឆាំង​ការ​លើកលែង​បទ​ចោទ​ប្រកាន់​ជន​សង្ស័យ​សម្លាប់​អ្នក​កាសែត


អង្គការ ​Gloabal Witness ​បាន​បញ្ជាក់​ថា ​មាន​សេចក្តី​រាយ​ការណ៍​ជាច្រើន​អំពី​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ដែល​កើត​ឡើង​ច្រើន ​ក្រោយពេល​បោះឆ្នោត​ខែ​កក្កដា។​
អង្គការ ​Gloabal Witness ​បាន​បញ្ជាក់​ថា ​មាន​សេចក្តី​រាយ​ការណ៍​ជាច្រើន​អំពី​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ដែល​កើត​ឡើង​ច្រើន ​ក្រោយពេល​បោះឆ្នោត​ខែ​កក្កដា។​
វ៉ាស៊ីនតោន៖ អង្គការ​ការពារ​បរិស្ថានមួយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ ឈ្មោះ​ Global Witness ​កាលពី​ថ្ងៃពុធ​ បាន​ប្រតិកម្ម​ទៅនឹង​តុលាការ​មួយ​របស់​ប្រទេស​កម្ពុជា​ចំពោះ​ការ​លើកលែង​បទចោទ​ប្រកាន់​ជន​សង្ស័យ​ពីរនាក់​ពីបទ​សម្លាប់អ្នក​កាសែត​ខ្មែរ​ម្នាក់​គឺ​លោក​ហង្ស ​សេរី ​ឧត្តម។​

ជនសង្ស័យ​ទាំងពីរ​នោះ​មាន​ឈ្មោះ​អ៊ាន ប៊ុនហេង​ជាមន្ត្រី​អាវុធ​ហត្ថ​ខេត្ត ​និងភរិយា​របស់​លោក​ឈ្មោះ​ ស៊ឹម វី​ត្រូវ​តុលាការ​ខេត្តរតនៈ​គីរី​ទម្លាក់​បទចោទ​និង​ដោះលែង​ដោយសារ​ថា​ គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ Global Witness ​កាលពី​ថ្ងៃពុធ​បាន​ បញ្ជាក់​ថា​ ការទម្លាក់បទ​ចោទ​ប្រកាន់​នេះ​គឺ​ជាការ​បង្ហាញ​ឲ្យឃើញ​ពី​វប្បធម៌​គ្មាន​ទោស​ពៃរ៍​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស ​ទៅលើ​អ្នក​ហ៊ាន​និយាយ​អំពីការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់។​

Megan Maccinnes ​អ្នកធ្វើ​យុទ្ធនាការ​របស់​អង្គការ​ Global Witness ​បាន​រិះគន់​តុលាការ​កម្ពុជា​ថា​ បរាជ័យ​ក្នុងការ​ផ្តល់យុត្តិធម៌​ដល់ជន​ដែល​ផ្សង​គ្រោះថ្នាក់​ដល់ ជីវិត​ដើម្បី​ការពារ​សិទ្ធិ​របស់គេ​និង​ការពារ​ព្រៃឈើ​កម្ពុជា​ដែល​កំពុង​បាត់បង់​ យ៉ាង​ឆាប់​រហ័ស​នេះ។​ លោកស្រី​បាន​បន្ថែម​តាម​ខ្លឹមសារ​ដើម​ថា៖​

«បញ្ហា​នេះ​ជា​ឧទាហរណ៍​ចុង​ក្រោយ​បំផុត​នៃ​បរិយាកាស​គ្មានទោស​ពៃរ៍​ដ៏រន្ធត់​ក្នុង​ប្រទេស​កម្ពុជា។​ ក្នុង​រយៈពេល​តែ​១៨​ខែ​សោះ​មាន​ការ​សម្លាប់មនុស្ស​ដល់​ទៅ​បី​នាក់។​ ហើយគ្មាន​ជនណា​មួយ​ត្រូវ​គេ​ស៊ើប​អង្កេតដោយ​ត្រឹមត្រូវ ​ហើយក៏​គ្មាន​ជន​ដៃ​ដល់​ណា​ត្រូវ​គេ​នាំយក​ទៅកាត់​ទោស​ដែរ»។​

ការ​ថ្លែង​យ៉ាង​ដូច្នេះ​គឺយោង​ទៅ​លើ​ការ​សម្លាប់អ្នក​ការពារ​បរិស្ថាន​ដ៏ល្បី​ល្បាញ​ គឺ​លោក​ឈុត វុទ្ធី​ និង​ក្មេងស្រី​ម្នាក់​ឈ្មោះ​ហេង ចន្ថា ​អាយុ​១៤​ឆ្នាំ ​ដែល​ត្រូវ​សម្លាប់​ក្នុង​ពេល​មាន​ការ​តវ៉ារឿង​រំលោភ​បំពាន​ដីធ្លី​ផង​ដែរ ​ក្រៅពី​ករណី​លោក​ហង្ស សេរី​ឧត្តម​ ជាភ្នាក់ងារ​សារព័ត៌មាន​«វរជនខ្មែរ»​នេះ។​

សព​លោក​ហង្ស សេរី ឧត្តម ​អាយុ​៤៤​ឆ្នាំ ​ត្រូវ​គេ​រក​ឃើញ​ក្នុង​ឃ្លុប​រថយន្ត​របស់​ លោក​កាលពី​ថ្ងៃ​ទី១១​ខែ​កញ្ញាឆ្នាំ២០១២​នៅក្នុង​ចំការ​ស្វាយចន្ទី​មួយ​កន្លែង​ ក្នុង​ខេត្ត​រតនៈគីរី​ ក្រោយ​ឃាតករ​មិន​ស្គាល់​មុខ​បាន​សម្លាប់​ដោយ​សង្ស័យ​ថា​ ទាក់​ទង​នឹង​ការ​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ ច្បាប់​ក្នុង​ខេត្ត​ភាគ​ឦសាន​ប្រទេស ​ហើយ​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល។​

អង្គការ ​Gloabal Witness ​បាន​បញ្ជាក់​ថា ​មាន​សេចក្តី​រាយ​ការណ៍​ជាច្រើន​អំពី​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ដែល​កើត​ឡើង​ច្រើន ​ក្រោយពេល​បោះឆ្នោត​ខែ​កក្កដា។​
ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​សម្តែង​ក្តី​បារម្ភ​ចំពោះ​ សេរីភាព​សារ​ព័ត៌មាន​ផង​ដែរ​ចំពោះ​ការ​ទម្លាក់បទចោទ​ប្រកាន់​នេះ​ដោយ​ និយាយ​ថា​ វា​ជា​ការ​ធ្វើផ្ទុយ​នឹង​ភស្តុតាង​ជាក់ស្តែង​ដែល​អាជ្ញាធរ​បាន​រក​ឃើញ៕
XS
SM
MD
LG