ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្លាំង​កម្មករ​កាត់ដេរ​ត្រូវ​បាន​មើល​ឃើញ​ថា​អាច​នឹង​ផ្លាស់​ប្តូរ​លទ្ធផល​ឆ្នោត​ជាតិ 


លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន - អ្នក​បោះឆ្នោត​វ័យ​ក្មេង​ ក្រុម​កម្មករ​និង​ពលករ​ចំណាក​ស្រុក​អាច​ជា​អ្នក​ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​ដល់​លទ្ធផល​ឆ្នោត​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​ពួកគេ​និង​ការរារាំង​ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​បោះឆ្នោត​ស្មុគស្មាញ​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​បាត់​បង់​ឱកាស​ក្នុង​ការ​ចូលរួម​ដ៏​សកម្មបាន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុជា។​

លោក​អ៊ូ​វីរៈ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពីថ្ងៃ​ច័ន្ទ​ថា​៖​
«កម្មករ​កាត់​ដេរ​ ជា​ជាក់​ស្តែង​គាត់​ជា​អ្នក​រស់​នៅ ប្រជុំ​ជន​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ទៅ បោះឆ្នោត​គាត់​ទៅ បោះ​នៅ​តាម​បណ្តាញ ​ខេត្ត​មាន​លក្ខណៈ​ជា​ជនបទ​អញ្ចឹង​ការ​សម្រេច​ចិត្ត​របស់​គាត់​មាន​លក្ខណៈ​នឹង​ប៉ះពាល់​លទ្ធផល​នៅ តាម​ខេត្ត​គ្រប់​ខេត្ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ហើយ​ខ្ញុំ​មើល​ទៅ​ជារឿង​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន​ទែន​។ បើ​សិន​ជា​អ្នក​មក​កាត់​ដេរ​គាត់​មាន​សិទ្ធិ​បោះ​ឆ្នោត​ការទាយ​របស់​ខ្ញុំ​គឺ​ថា​គណបក្ស​ប្រឆាំង​អាច​មាន​សំឡេង​គ្រាន់​បើ​»។​

លោក​អ៊ូ​ វីរៈ​បញ្ជាក់ថា​ការផ្លាស់​ប្តូរ​ខាង​ប្រជាសាស្រ្ត​និង​ការរីក​សាយ​នៃ​តំបន់​ទីក្រុង​អាច​នឹង​ឱ្យ​មនុស្ស​ជាច្រើន​ទទួល​បាន​ព័ត៌មាន​ល្អ​ជាងមុន​ហើយ​អាច​នឹង​មាន​ផល​ប៉ះពាល់​ធំជាង​មុន​ដល់​ការបោះឆ្នោត​ផងដែរ។​

កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​អ្នក​នយោបាយ​បាន​ទស្សទាយអំពី​ជោគ​ជ័យ​នៃ​គណបក្ស​របស់​គេ​រៀងៗ​ខ្លួននៅ​មុន​ពេល​យុទ្ធ​នាការ​បោះឆ្នោត​បាន​ចាប់​ផ្តើម​ទៅ​ទៀត។​ ពួកគេ​បាន​ផ្អែក​ការ​អះ​អាង​នេះ​លើ​ការស្ទង់​មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​របស់​អាមេរិកាំង។​

លោក​នាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​អះអាង​ថា​គណបក្ស​របស់​លោក​អាច​នឹង​ឈ្នះ​បាន​រហូត​ដល់​ជាង​៧០ភាគរយក្នុងចំណោម​អសនៈ​១២៣​នៅ​ក្នុង​សភាជាតិ។ ប៉ុន្តែ​បាន​ព្រមាន​ថា​សង្រ្គាម​អាច​នឹង​កើត​មាន​ឡើង​បាន​និង​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​របប​ខ្មែរ​ក្រហម​សារជាថ្មី​បើសិន​គណបក្ស​របស់លោក​ចាញ់​ឆ្នោត។​

ប៉ុន្តែ​លោក​អ៊ូ វីរៈ ជឿ​ថា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាចមាន​ការ​ភ័យ​ខ្លាច​សង្គ្រាម​ជាង​គេ​ដោយ​សារ​តែ​ពួកគាត់​មាន​កម្មសិទ្ធិ​ដី ធ្លី​និង​ផ្ទះ​វីឡា​ធំៗ។​
«អស្ថិភាព​មួយ​ណា​នឹង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ពួកគាត់​ខ្លាំង​ជាង​គេ​ទាំង​អស់​ហើយ​អញ្ចឹង​ហើយ​ខ្ញុំ​មើល​ទៅ​ស្ថិរភាព​គឺ​ជា​ឆន្ទៈ​មួយ​ដែលគណបក្ស​ទាំង​សងខាង​ចង់​បាន។ អញ្ចឹង​ខ្ញុំ​អត់​រំពឹង​ថា​នឹង​មាន​សង្គ្រាម​ទេ​ទោះបី​ប្រើ​ប្រាស់​យុទ្ធសាស្រ្ត​គំរាម​កំហែង​ដើម្បី​បំភ័យ​ដើម្បី​បាន​សន្លឹកឆ្នោត​ក៏​ដោយ»៕​
XS
SM
MD
LG