ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​បារាំង​ប្រុង​ប្រៀប​រៀប​ចំ​ការ​បោះឆ្នោត​​ប្រធានា​ធិបតី​នៅ​ថ្ងៃ​អាទិត្យ​នេះ


រូប​ថត​ផ្លូវ​ការ​នៃ​បេក្ខជនទាំង​ពីរ​សម្រាប់​ការ​បោះឆ្នោត​បារាំង​ឆ្នាំ​២០១៧ គឺ​លោក Emmanuel Macron និង​លោក​ស្រី Marine Le Pen។

ពួក​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​បារាំងបាន​ប្រុងប្រៀបទៅ​ស្ថានីយ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដែល​បញ្ចប់​អ្វី​ដែល​ពួក​អ្នក​សង្កេតការ​ពណ៌នា​ថា​ ជាយុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ប្រធានា​ធិបតី​ដែល​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​និង​បែក​បាក់​បំផុត​ ចាប់​តាំង​ពី​ការ​បង្កើត​សាធារណរដ្ឋ​ទី​៥មក​។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ ក៏​អាចជា​កំណត់​សម្គាល់​នៃ​ការ​ចាប់​ផ្តើម​មាគ៌ា​ថ្មី​មួយ​សម្រាប់​ប្រទេស​បារាំង​ ហើយ​និង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប ​ដោយ​មិនគិត​ថា ​បេក្ខជន​ណា​ឈ្នះ​នោះ​ទេ។

ការ​ស្ទង់​មតិ​ផ្លូវការនៅ​ពេល​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត បាន​បង្ហាញថា​លោក ​Emmanuel Macron ​បេក្ខជន​កណ្តាល​និយម​បាន​នាំ​មុខ​យ៉ាង​ខ្លាំង ​ដោយ​បាន​ទទួល​ការគាំទ្រ​ ៦២ ​ភាគរយ ​ហើយ​លោក​ស្រី Le Pen ​បេក្ខជន​ជាតិ​និយ​ម​ប្រឆាំង​ជន​អន្តោ​ប្រវេសន៍​បាន​ទទួលការ​គាំទ្រ​ ៣៨​ ភាគរយ។

ក្រុម​យុទ្ធនាការ​របស់​លោក ​Macronកាល​ពី​យប់​ថ្ងៃ​សុក្រ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ក្លាយ​ជាអ្នក​រងគ្រោះ​នៃ​ការ​លួច​ចូលក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដ៏​ធំ​មួយ ​និង​មានការ​សម្រប​សម្រួល​គ្នា​ដែល​បាននាំ​ឲ្យ​មាន​ការ​លេច​ធ្លាយ​សារ​អ៊ីមែល​របស់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​មាន​ទាំង​ឯកសារ​ពិត​និង​ក្លែងក្លាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម។

ជម្រើស​របស់​បេក្ខជន​ទាំង​២​ គឺ​រវាង​លោក Macron​ បេក្ខជន​កណ្តាល​និយម​មកពី​គណ បក្ស​ឆ្វេង​និយម​ដែល​គាំទ្រ​ពាណិជ្ជកម្ម​និង​សហភាព​អឺរ៉ុប​ និង​លោកស្រី Le Penដែលចង់​ឲ្យ​បារាំង​ចេញ​ពី​សហភាព​អឺរ៉ុប​ហើយ​នឹង​បញ្ចប់​ការ​ហូរ​ចូល​ជន​អន្តោ​ប្រវេសន៍ ជា ពិសេស​មក​ពី​ប្រទេស​កាន់​សាសនា​ឥស្លាម៕

XS
SM
MD
LG