ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៤៥នាក់​ស្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ពីរ​លើក​ដែល​ប្រឆាំង​ក្រុម Kurd នៅ​ស៊ីរី


ក្រុម Kurd នៅ​ប្រទេស​ស៊ីរី​ដុត​ភ្លើង​ខណៈ​ដែល​ពួកគេ​ប្រារព្ធ​ពិធី​បុណ្យ Nowruz នៅ​ក្នុង​រដ្ឋធានី​ Damascus កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥។
ក្រុម Kurd នៅ​ប្រទេស​ស៊ីរី​ដុត​ភ្លើង​ខណៈ​ដែល​ពួកគេ​ប្រារព្ធ​ពិធី​បុណ្យ Nowruz នៅ​ក្នុង​រដ្ឋធានី​ Damascus កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥។

ក្រុម​ឃ្លាំ​មើល​ស្ថានការណ៍បាន​និយាយ​ថា​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​ពីរ ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី Kurd ក្នុង​ប្រទេស​ស៊ីរី​បាន​កើន​ទ្បើង​ដល់​យ៉ាង​តិច​ណាស់​៤៥​នាក់​ហើយ។​

ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយនិង​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​បាន​កើត​មាន​ទ្បើង​នៅ​ពេល​ក្រុម​ជន​អំបូរ Kurd ភាគ​តិច​នៃ​ប្រទេស​ស៊ីរី​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ពិ​ធី​បុណ្យនៅ​ពេល​យប់​មុន​ថ្ងៃ​ចូល​ឆ្នាំថ្មី​ Nowruz នៅ​ក្នុង​ក្រុង​ Hasakah នា​ផ្នែក​ឦសាន​នៃ​ប្រទេស​ស៊ីរី។ ​មាន​មនុស្ស​ជាង​១២០​នាក់​បានត្រូវ​របួស។​

អង្គការ Syrian Observatory for Human Rights មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​បន្ទោស​ក្រុម​រដ្ឋ​អ៊ីស្លាម​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​ពីរ​នេះ​ ទោះ ណា​ជា​គ្មាន​នរណា​ម្នាក់​អះអាង​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ទាំង​នេះ​ក៏​ដោយ។​

លោក​អគ្គលេខាធិការ​អ.ស.ប.​ បាន គី​មូន បាន​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់បែក​ទាំង​នេះ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ «ការ​វាយ​ប្រហារ​ដ៏​សាហាវ​យង់ឃ្នង​ទាំង​នេះ» បាន​កើត​មាន​ទ្បើង​នៅ​ពេល​ធ្វើ​បុណ្យ​មួយ​ដែល​តាម​ទំនៀមទម្លាប់​ជា​ពេល​វេលា​មួយ​សម្រាប់​សហគមន៍​ Kurd មក​ជួប​ជុំ​គ្នា​ដើម្បី​ចែក​រំលែក​សេចក្តី​សង្ឃឹម​របស់​ពួក​គេ​សម្រាប់​ឆ្នាំ​ថ្មី៕

XS
SM
MD
LG