ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មន្រ្តី​កំពូល​ចិន​​ត្រូវ​ជាប់​ពន្ធនាគារមួយ​ជីវិត​ពី​ការ​ទទួល​សំណូក


លោក​ Liu Tienan កាល​នៅ​ធ្វើ​ជា​អនុ​ប្រធាន​​គណៈ​កម្មការ​អភិវឌ្ឍន៍​និង​កំណែ​ទម្រង់​ជាតិ ចូល​រួម​សិក្ខាសាលា​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៩។
លោក​ Liu Tienan កាល​នៅ​ធ្វើ​ជា​អនុ​ប្រធាន​​គណៈ​កម្មការ​អភិវឌ្ឍន៍​និង​កំណែ​ទម្រង់​ជាតិ ចូល​រួម​សិក្ខាសាលា​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៩។

អតីត​មន្រ្តី​រៀប​ចំ​ផែនការ​សេដ្ឋ​កិច្ច​កំពូល​ចិន​ម្នាក់ ​ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ទទួល​សំណូក ​ហើយ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ហើយ​កំពុងក្លាយ​ជា​ឥស្សរៈ​ជន​ជាន់​ខ្ពស់​បំផុតក្នុង​ពេល​ថ្មី​ៗ​នេះ ដែល​ត្រូវ​បាន​ចាប់​កាត់​ទោស​ដោយ​យុទ្ធ​នាការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ចិន។

​ទី​ភ្នាក់​ងារ​ព័ត៌មាន Xinhua ផ្លូវការ​នៃ​ប្រទេស​ចិន ​បាន​រាយការណ៍​ថា ​លោក Liu Tienan ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោសពី​ការ​ទទួល​សំណូក​៥​លាន៨​សែន​ដុល្លារក្នុង​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​អនុ​ប្រធានគណៈ​កម្មការ​អភិវឌ្ឍន៍​និង​កំណែ​ទម្រង់​ជាតិ​ ​ដែល​ជា​អង្គការ​រៀប​ចំ​ផែនការ​សេដ្ឋ​កិច្ច​កំពូល​របស់​ចិន។

​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក Liu ​បាន​លេចចេញ​ឡើងនៅ​ខែ​ធ្នូ ​ឆ្នាំ​២០១២​ នៅ​ពេល​ដែល​អ្នក​កាសែត​ម្នាក់​នៅឯ​ទស្សនាវដ្តី​ស៊ើប​អង្កេត​ Caijing ​បាន​ចុះ​ផ្សាយ​រឿងនៅ​លើ​ប្រព័ន្ធ Microblog របស់​លោក។

មុន​ដំបូង​លោក Liu ​បាន​បដិសេធ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ ក៏​ប៉ុន្តែ ​នៅ​ឯ​ការ​កាត់​ទោសរបស់​លោក​កាល​ពី​ខែ​កញ្ញា ​បុរស​អាយុ​៦០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ឃើញ​សារភាព​ដោយ​មានហូរ​ទឹក​ភ្នែកចំពោះ​ការ​ទទួល​សំណូក​ជា​ច្រើន ​រួមមាន​ប្រាក់​សុទ្ធ រថយន្តម៉ាក Porsche ​ហើយ​និង​ផ្ទះវីឡា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ផង​ដែរ៕

XS
SM
MD
LG