ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Emirates នឹង​ដំណើរការ​ជើង​ហោះ ហើរ​មក​ភ្នំពេញ​នៅ​ខែ​ឧសភា


រូបឯកសារ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates សំចតនៅទីក្រុងឌូបៃ ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០។ (Emirates Airlines/Handout via REUTERS)
រូបឯកសារ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates សំចតនៅទីក្រុងឌូបៃ ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០។ (Emirates Airlines/Handout via REUTERS)

ក្រុមហ៊ុន​អាកាស​ចរណ៍​ Emirates ​នឹង​ចាប់​ផ្តើម​ផ្ដល់​សេវាកម្ម​ជើង​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​មកកម្ពុជា​ឡើង​វិញ ក្នុង​ខែ​ឧសភា​ខាង​មុខ ក្រោយ​ពី​បាន​ផ្អាក កាល​ពី​ឆ្នាំ​ ២០២១។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Emirates ចេញ​ផ្សាយនៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក Adnan Kazim អនុ​ប្រធាននិង​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ Emirates បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ការ​បន្ត​សេវា​កម្ម​ភ្នំពេញ​របស់​ក្រុម​ហ៊ុន គឺ​សម្រាប់​អតិថិជន​របស់​ខ្លួន​អាច​ស្វែង​រក​ទិស​ដៅ​ចម្រុះ វប្បធម៌​សម្បូរ​បែប និង​ពាណិជ្ជកម្ម។ ក្រុម​ហ៊ុន​នឹង​ប្រើប្រាស់​យន្ដ​ហោះ​ប្រភេទ ​Boeing 777-300ER ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ឌូបៃ ឆ្លង​កាត់​ប្រទេស​សិង្ហបុរី រួច​ធ្វើ​ដំណើរ​មក​កម្ពុជា ដែល​ជា​គោល​ដៅ​ចុង​ក្រោយ។

ក្រុមហ៊ុន​អាកាស​ចរណ៍ Emirates បាន​បើក​ជើង​ហោះ​ហើរ​លើក​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៧ ពី​ទីក្រុង​ឌូបៃ​មក​ភ្នំពេញ។ ក្រុម​ហ៊ុន​បាន​ផ្អាកដំណើរ​ការ​សេវាកម្ម​ក្នុងឆ្នាំ​ ២០២១ ដោយ​សារ​បញ្ហា​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG