ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​ក្នុង​ការ​ផ្ទុះ​នៅ​វិហារ​មូស្លីម​នៅ​នីហ្សេរីយ៉ា


ប៉ូលីស​នីហ្សេរីយ៉ា​ពិនិត្យ​ទី​តាំង​ដែល​ត្រូវ​បាន​ផ្ទុះ​នៅ​ក្នុង​ក្រុង​ Kano ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
ប៉ូលីស​នីហ្សេរីយ៉ា​ពិនិត្យ​ទី​តាំង​ដែល​ត្រូវ​បាន​ផ្ទុះ​នៅ​ក្នុង​ក្រុង​ Kano ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

លោក​ប្រធានាធិបតី​ប្រទេស​នីហ្សេរីយ៉ា Goodluck Jonathan បាន​ប្តេជ្ញា​ថា​នឹង​តាម​ស្វែងរក​ភេរវករ​ដែល​បាន​វាយ​ប្រហារ​វិហារ​មូស្លីម​មួយ​ដោយ​សម្លាប់​អ្នក​មក​សូត្រ​ធម៌​ចំនួន​៨០​នាក់​និង​ធ្វើ​ឱ្យ​របួស​ជាង​១០០​នាក់​ទៀត។​

លោក​Jonathan​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ ​ដោយ​ទទូច​ឱ្យ​ពលរដ្ឋ​នីហ្សេរីយ៉ាកុំ​អាល​អស់​សង្ឃឹម​ក្នុង​ពេល​វេលា​សាកល្បង​មួយ​នៃ​ប្រវត្តិ​សាស្រ្ត​របស់​ប្រទេស​នេះ​ ហើយ​សូម​ឱ្យ​ពួកគេ​នៅ​រួបរួម​គ្នា​ដើម្បី​ប្រឈម​មុខ​នឹង​សត្រូវ​រួម។​

គ្រាប់​បែក​ជាច្រើន​គ្រាប់​បាន​ផ្ទុះ​និង​មាន​ការ​បាញ់​កំាំភ្លើង​ដៃ​នៅ​ខាងក្រៅ​វិហារ​មួយ​ក្នុង​ទីក្រុង​ Kano​ ដែល​មាន​មនុស្ស​កកកុញ​ ក្នុង​ពេល​ដែល​ការ​បួងសួង​នៅ​ថ្ងៃ​សុក្រ​ទើប​តែ​ចាប់​ផ្តើម។​

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ហៅ​ការវាយប្រហារ​នេះ​ថា​ គួរ​ឱ្យ​រន្ធត់​ ហើយ​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា។ ក្រសួង​ការបរទេស​និយាយ​ថា​សហរដ្ឋ​អាមេរិក​នឹង​នៅ​ជាមួយ​ពលរដ្ឋ​នីហ្សេរីយ៉ា​ក្នុង​ការ​តស៊ូ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​ហិង្សា​និង​ការគំរាម​កំហែង​ពី​សកម្មភាព​ភេរវកម្ម ហើយ​បញ្ជាក់ពី​ការប្តេជ្ញាចិត្ត​ធ្វើការ​ជាមួយ​នឹង​ពលរដ្ឋ​នីហ្សេរីយ៉ា​ដើម្បី​ប្រយុទ្ធ​នឹង​អំពើ​ប្រល័យ​ជីវិត​មនុស្ស​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG