ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វិហារ​ឥស្លាម​នៅ​ក្រុង​ Columbus ផ្តោត​បង្រៀន​លើ​លិទ្ធិ​ជ្រុលនិយម​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​សាកលវិទ្យាល័យ Ohio


ក្រុមអ្នក​បួងសួង​នៅ​វិហារ​ឥស្លាម West Columbus Abubakar Assidiq Islamic Center នៅ​រដ្ឋ Ohio កាល​ពី​ថ្ងៃទី០២ ខែ​ធ្នូ ឆ្នាំ​២០១៦។

ក្រុមអ្នក​បួងសួង​នៅ​វិហារ​ឥស្លាម West Columbus Abubakar Assidiq Islamic Center នៅ​រដ្ឋ Ohio កាល​ពី​ថ្ងៃទី០២ ខែ​ធ្នូ ឆ្នាំ​២០១៦។

សេចក្តី​បង្រៀន​ផ្នែក​សាសនា​សំរាប់​ថ្ងៃសុក្រ​ក្នុង​ព្រះវិហារ​ឥស្លាម​ដែល​គ្រប់គ្រង​ដោយ ពលរដ្ឋ​សូម៉ាលី​ក្នុងទីក្រុង​ Columbus ​រដ្ឋ Ohio ​បានផ្តោត​ទៅលើ​សកម្ម​ភាព​ជ្រុល និយម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ សកម្មភាព​ប្រឆាំង​ និងទំនាក់​ទំនង​រវាង​ឪពុក​ម្តាយ ជា​ជនជាតិ​សូម៉ាលី​ និង​កូនចៅ​របស់​ពួកគេ​ទាក់ទង​ទៅនឹង​ការវាយ​ប្រហារ​ក្នុង​សាកល វិទ្យាល័យ​រដ្ឋOhio ។

លោក​ Horsed Nooh ​នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​ឥស្លាម ​Abubakar​ Assidiq នៃ​ក្រុងColumbus ​ភាគ​ខាងលិច​ បានថ្លែង​តាមសម្តី​ដើមថា៖

«យើង​ជ្រើសរើស​សេចក្តី​បង្រៀន​របស់យើង​សំរាប់​ថ្ងៃសុក្រ​សប្តាហ៍​នេះ ​គឺដើម្បី​ដោះ ស្រាយ​បញ្ហា​ដែល​ជាក្តី​បារម្ភ​របស់​សហគមន៍​របស់​យើង។ ​រឿងនោះ​គឺការ​ប្រឈម​មុខ ដែល​ពួកគេ​ជួបប្រទះ​គឺដូច​ជា លទ្ធផល​នៃ​សោកនាដកម្ម​ថ្មីៗ​ និងឬសគល់​នៃការ​នាំឲ្យ កើត​មាន​អំពើ​សោកនាដកម្ម‍»។

លោក ​Nooh​ ថា បើ​តាមគំនិត​របស់​លោក​គឺថា​ កត្តា​ចម្បងមួយ​ដែល​បណ្តាល​ឲ្យកូន​ចៅងាយរង​ឥទ្ធិពល​នៃសកម្មភាព​ប្រឆាំង​បែប​ជ្រុល​និយម​ គឺការខ្វះ​នូវភាព​ប្រាស្រ័យ​ទាក់​ទងគ្នា​រវាង​ឪពុកម្តាយ​និងកូនចៅ។​ លោកបាន​បន្ថែម​ថា ​ការណ៍នេះ​ជា​សារ​មួយ​ដល់​សហគមន៍​លោក​ដែល​នៅតែ​ភ័យព្រួយ​និង​ប្រុងប្រយ័ត្ន​អំពីការ​ប្រឆាំង​ត្រឡប់​មក​វិញ​ បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​រថយន្ត​និង​កាំបិត​ទៅ​លើ​សាកល​វិទ្យាល័យ​រដ្ឋ Ohio ​ដែល និស្សិត​ Abdul ​Razak​ Ali ​Artan ​អាយុ​១៨ឆ្នាំ​ក្នុង​សហគមន៍​បាន​ធ្វើការ វាយប្រហារ ​ធ្វើឲ្យ​របួស​មនុស្ស​១១នាក់ ​ហើយ​ទីបំផុត​ប៉ូលិស​បានបាញ់​សម្លាប់​ជន​ដៃ​ដល់​នោះ។

សេចក្តី​បង្រៀន​សាសនា​កាលពី​ថ្ងៃសុក្រ​គឺជា​ សេចក្តី​បង្រៀន​លើក​ដំបូង​ក្នុង​ព្រះវិហារ ឥស្លាម​ចាប់​តាំង​ពីមាន​ការវាយ​ប្រហារ​លើសកល​វិទ្យាល័យ​រដ្ឋ​Ohio កាលពី​ខែមុន។ សារ​ដ៏មាន​អំណាច​ខ្លាំងក្លា​របស់​ព្រះវិហារ​ទៅដល់​ឪពុកម្តាយនោះ​គឺ ​ឲ្យពួកគេ​កសាង ការ​ប្រាស្រ័យ​ទាក់ទង​បែបវិជ្ជមាន​ ទំនាក់​ទំនងល្អ ​និង ​មានការ​ជឿ​ទុកចិត្ត​ពីកូនចៅ របស់​ពួកគេ។​ ការធ្វើ​ដូច្នោះ​បាន ​ពួកគេ​អាច​ការពារ​អនាគត​កូនចៅ​គេ ​មុន​ពេល​កូន ចៅ​គេ​ ធ្លាក់​ចូល​ទៅក្នុង​ក្រុមជ្រុល​និយម៕

XS
SM
MD
LG