ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ Clinton​ អំពាវនាវ​​ឲ្យ​អាមេរិក​ចាត់​ទុក​ការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ Abu Bakr ជា​អាទិភាព


លោកស្រី Hillary Clinton ស្វាគមន៍​អ្នក​គាំទ្រ​ នៅ​ពេល​លោកស្រី​ទៅ​ដល់​កន្លែង​ប្រមូល​ផ្តុំ​មួយ​នៅ​សាកលវិទ្យាល័យ Johnson C. Smith នៅ​ក្នុង​ក្រុង​ Charlotte កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។
លោកស្រី Hillary Clinton ស្វាគមន៍​អ្នក​គាំទ្រ​ នៅ​ពេល​លោកស្រី​ទៅ​ដល់​កន្លែង​ប្រមូល​ផ្តុំ​មួយ​នៅ​សាកលវិទ្យាល័យ Johnson C. Smith នៅ​ក្នុង​ក្រុង​ Charlotte កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​សរអានៃគណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អំពាវនាវ​ឲ្យ​អាមេរិក​ចាត់​ទុក​ការ​កម្ចាត់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ Abu Bakr al-Baghdadi ជា​អាទិភាព​ ដូច​ដែល​អាមេរិក​បាន​សម្លាប់​មេដឹកនាំ​ក្រុម អាល់កៃដា Osama Bin Laden កាល​ពី​ឆ្នាំ​២០១១ នៅ​ក្នុងប្រទេស​ប៉ាគីស្ថាន។​

លោកស្រី​ Clinton បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុងទីក្រុង​ New York ថា៖«ការកម្ចាត់ al-Baghdadi ត្រូវ​ការ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ខ្លាំង។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថាការធ្វើ​បែប​នេះនឹង​ផ្ញើ​សារ​ដ៏​លាន់ឮ​កង​រំពង​មួយ​ដែល​គ្មាន​នរណាអាចវាយប្រហារលើ​សហរដ្ឋអាមេរិក​ហើយ​អាច​រួច​ខ្លួន​នោះ​ទេ‍»។​

អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​រូប​នេះ​បាន​ស្តី​បន្ទោស​គូប្រជែង​របស់​លោកស្រី​គឺ​លោក Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​ឆ្លើយ​នឹង​សំណួរ​អំពី​បញ្ហា​ការពារ ​និង​បញ្ហា​សន្តិសុខជាតិ ​នៅ​ឯ​វេទិកា​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ល្ងាច​ថ្ងៃពុធ។ លោកស្រី Clinton បាន​ថ្លែង​ថា លោក Trump ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​មួយ​រូប​ ស្វែង​រក​ជ័យជម្នះ​ក្នុង​ការ​ដណ្តើម​តំណែង​ប្រធានាធិបតី​នោះ​ថា​ បាន​បរាជ័យ​ជា​ថ្មី​ម្តង​ទៀត​ ហើយ​បាន​បង្ហាញ​ថា​ អាកប្បកិរិយា​របស់​លោក​មិន​សាកសម​ធ្វើ​ជាអ្នក​ដឹកនាំ​ប្រទេស​នោះ​ទេ‍»។​

លោកស្រី​ Clinton​ បាន​ថ្លែងថា៖ «លោក​ Trump​ បាន​និយាយ​មើល​ងាយ​មេបញ្ជាការ​របស់​អាមេរិក‍‍»។​ ហើយ​លោកស្រី​បាន​ហៅ​ការ​ថ្លែង​អះអាង​របស់​លោក​ដែល​ថា ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ថា​សាកសម​ជា​មេដឹកនាំ​ជាង​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​នោះ​ ថា​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​ មិន​ស្នេហា​ជាតិ​ ហើយ​ថា​គឺជា​ការ​ប្រមាថ​មួយដល់​ប្រទេស​ជាតិ‍»៕

XS
SM
MD
LG